Connect with us

ព័ត៌មានជាតិ

ឥណទានលក្ខណៈបុគ្គលកើនឡើងជិត៥ភាគរយក្នុងត្រីមាសទី២

បានផុស

នៅ

សមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន បានបន្តកើនឡើង​ទាបក្នុងអត្រា ០,៦៧% គិតត្រឹមពីខែកក្កដា ឆ្នាំ២០២៤​។ ដែលនៅចុងត្រីមាសទី២ឆ្នាំនេះ សមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ១៥,៣១ ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យ​ធានា​ឥណ​ទានកម្ពុជា (CBC)។ 

គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ចំនួនគណនីឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានការកើនឡើង ចំនួន ​៤,៧៥% ប្រៀបពីត្រីមាសមុនដែលធ្វើឲ្យ ចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៩២ លានគណនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមចំនួននេះ ៨១,៤៤% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈចំណែកតូចជាងគេគឺកម្ចីប័ណ្ណឥណទាន ៧,៩៧% និងកម្ចីអចលនទ្រព្យមាន​ ១០,៥៩%។ កំណើននេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (​៧,៣​% នៅតំបន់​ខ្ពង់រាប ​៥,១% នៅតំបន់ឆ្នេរ ​​៤,៦% នៅតំបន់ទំនាប​និង ​៤,៨% នៅតំបន់ទន្លេសាប)។

 

បើទោះបីជា​ ចំនួនគណនី​​នៃកម្ចី​អចលនទ្រព្យមាន​​ត្រឹមតែ​ ១០,៥៩% នៃ​ចំនួន​គណនី​សរុបក៏ដោយ កម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនសរុប ៥២,៩២% ចំណែកឯសមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៨១,៤៤% និងសមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួន មានចំណែក ៤៥,៩០%។ 

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីបានមានប្រសាសន៍ថា ​តម្រូវការពាក្យស្នើសុំឥណទានបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានការថយចុះ ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅតែវិជ្ជាមាន ជាមួយនឹងចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសទីមួយនេះ បើប្រៀបធៀបនឹងត្រីមាសមុន”។

លោកបានបន្ថែមទៀតថា៖« គុណភាពឥណទានមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ថ្ងៃហួសកាលបរិច្ឆេទកំណត់ពី ៦,០៣% ក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២៤ មក ៦.២២% ក្នុងត្រីមាសនេះ»។     

 សម្រាប់ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការកើន​ឡើង​ជារួម +៣,៩% ​។ ​ចំពោះចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ ៧០,០១%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន​​ដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៩,៩៩%។

អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនដែលមានគណនីចំនួន ១ មាន ៥៩,១៩%, ​ អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ២៧,៩៥% អ្នកដែលមានគណនីឥណទានចំនួន ៣​ មានចំនួន ៩,៤៥% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៣,៤១% នៃចំនួនអតិថិជនទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម