ព័ត៌មានអន្ដរជាតិ
មេ Telegram ត្រូវដោះលែងឲ្យនៅក្រៅឃុំ ហាមចាកចេញពីប្រទេសបារាំង
តាមការចុះផ្សាយរបស់ BBC, តុលាការក្រុងប៉ារីស បានសម្រេចដោះលែងនាយកប្រតិបត្តិ Telegram លោក Pavel Durov ឲ្យនៅក្រៅឃុំជាមួយលក្ខខណ្ឌបង់ប្រាក់៥លានអឺរ៉ូ និងហាមឃាត់ចាកចេញពីប្រទេសបារាំង ព្រមទាំងបើកការស៊ើបអង្កេតជាផ្លូវការលើរូបគាត់ផងដែរ។

រដ្ឋអាជ្ញា Laure Beccuau បានប្រកាសកាលពីល្ងាចថ្ងៃពុធទី២៨ខែសីហាថា ចៅក្រមនៅតុលាការក្រុងប៉ារីស បានសម្រេចបើកការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មដែលវេទិកាអនឡាញនេះអនុញ្ញាតឲ្យមានប្រតិបត្តិការខុសច្បាប់ ដូចជាការផ្សព្វផ្សាយរូបភាពអាសអាភាសរបស់កុមារ ជួញដូរគ្រឿងញៀន ក្លែងបន្លំ បដិសេធចែករំលែកព័ត៌មានតាមសំណើរបស់អាជ្ញាធរ លាងលុយកខ្វក់ និងផ្តល់សេវាស្រាយកូដអ៊ិនគ្រីបដល់ឧក្រិដ្ឋជន។
ត្បិតតែដោះលែងនៅក្រៅឃុំមែន ប៉ុន្តែលោក Durov ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនិងហាមឃាត់ចាកចេញពីប្រទេសបារាំង ហើយត្រូវរាយការណ៍ទៅប៉ូលិសពីរដងក្នុងមួយសប្តាហ៍ផងដែរ។
នៅប្រទេសបារាំង ការដែលរដ្ឋអាជ្ញាបើកការស៊ើបអង្កេតជាផ្លូវការបែបនេះ មិនមែនមានន័យថា ជនសង្ស័យត្រូវជាប់ពិរុទ្ធឬនឹងត្រូវកាត់ទោសនោះទេ។ វាគ្រាន់តែមានន័យថា ចៅក្រមជឿថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីបន្តការស៊ើបអង្កេតប៉ុណ្ណោះ ហើយការស៊ើបអង្កេតនោះទៀតសោត អាចអូសបន្លាយពេលរាប់ឆ្នាំ មុនឈានដល់ការសម្រេចដាក់ទោសឬទម្លាក់ចោល។
សូមបញ្ជាក់ជាថ្មី អាជ្ញាធរបារាំង បានចាប់ខ្លួនលោក Durov អាយុ៣៩ឆ្នាំ នៅអាកាសយានដ្ឋាន Le Bourget ខាងក្រៅទីក្រុងប៉ារីសកាលពីល្ងាចថ្ងៃទី២៤ខែសីហា ក្រោយមេ Telegram រូបនេះជិះយន្តហោះឯកជន ចេញពីប្រទេសអាស៊ែបៃហ្សង់។
យោងតាមរដ្ឋអាជ្ញា Laure Beccuau, តាមពិតការចាប់ខ្លួនលោក Durov គឺជាផ្នែកមួយនៃការស៊ើបអង្កេតដែលចាប់ផ្តើមតាំងតែពីថ្ងៃទី៨ខែកក្កដាមកម្ល៉េះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អារ៉ាប់រួម ផ្អាកកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង៨០គ្រឿងពីបារាំង ព្រោះខឹងរឿងចាប់ខ្លួនមេ Telegram
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


