ព័ត៌មានជាតិ
ស្ថាប័នប្រឆាំងអំពើពុករលួយកម្ពុជា-ឡាវ ប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងនាមអ្នកជិតខាងល្អ
ពីទីក្រុងវៀងច័ន្ទន៍ ស្ថាប័នប្រឆាំងអំពើពុករលួយរបស់កម្ពុជា និងឡាវ បានប្រកាសប្ដេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរួមគ្នា ក្នុងនាមជាប្រទេសភូមិផងរបងជាប់គ្នា។ ការប្រកាសនេះ ក្នុងកិច្ចពិភាក្សាទ្វេភាគីរវាងអង្គភាពប្រឆាងអំពើពុករលួយកម្ពុជា និងអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ នាថ្ងៃទីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងប្រទេសឡាវ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចទៅកាន់ប្រទេសឡាវ ដោយបានជួបប្រជុំពិភាក្សាទ្វេភាគីជាមួយអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ។ ភាគីទាំងពីរ បានសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ពេលកន្លងមក និងបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកទៅលើស្ថានភាពទូទៅពាក់ព័ន្ធសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសទាំងពីរ កម្ពុជា និងឡាវ ព្រមទាំងបានពិភាក្សាស៊ីជម្រៅអំពីការចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមករវាងស្ថាប័នទាំងពីរលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ថ្នាក់ដឹកនាំអង្គភាពប្រឆាងអំពើពុករលួយកម្ពុជា និងអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ ក៏បានប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះបន្ថែមទៀត ជាពិសេសលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងនាមជាបងប្អូន និងអ្នកជិតខាងល្អ។
ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចនេះ នៅរសៀលថ្ងៃទី៣ ខែកញ្ញាដដែល លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានចូលជួបសម្តែងការគួរសមជាមួយលោក សុនសាយ សីផាន់ដន នាយករដ្ឋមន្រ្តីឡាវ នៅការិយាល័យនាយករដ្ឋមន្រ្តី។ នៅក្នុងកិច្ចជំនួប លោកនាយករដ្ឋមន្រ្តីឡាវ បានស្វាគមន៍ចំពោះប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ដែលបានមកបំពេញទស្សនកិច្ចនាពេលនេះ។

លោកនាយករដ្ឋមន្រ្តីឡាវ បានចូលរួមអបអរសាទរចំពោះលទ្ធផលការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលបានបំពេញការងារប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃ និងដោយឡែក លោក បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ និងអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ពេលកន្លងមក និងបច្ចុប្បន្ន។ លោកនាយករដ្ឋមន្រ្តី បានប្រកាសគាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័នទាំងពីរ បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ កម្ពុជា និងឡាវ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល