ព័ត៌មានជាតិ
ប្រធានរដ្ឋសភា៖ កម្ពុជា និងឡាវ នៅមានសក្តានុពលជាច្រើនទៀតដែលត្រូវរួមសហការគ្នា
ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី បានជំរុញដល់ការបង្កើនទំនាក់ទំនងរួមគ្នារវាងកម្ពុជា និងឡាវបន្ថែមទៀតជាពិសេសលើវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម។ សម្ដេចបានរម្លឹកពីការបើកច្រករបៀងវប្បធម៌រវាងវត្តភូប្រទេសឡាវ និងប្រាសាទអង្គរវត្តកម្ពុជា។

ការលើកឡើងនេះគឺក្នុងជំនួបរវាងសម្ដេចនិងឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាលោក សនសៃ វ៉ានណាសៃ នៅវិមានរដ្ឋសភាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ។
នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បានឱ្យអ្នកសារព័ត៌មានដឹងថា ក្នុងជំនួបនោះសម្ដេចបាន ជំរុញនូវសាមគ្គីភាព មិត្តភាពល្អរវាងកម្ពុជាឡាវជាបន្តទៀតឱ្យកាន់តែខ្លាំងក្លាដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ សម្ដេចបានមើលឃើញនូវសក្កានុពលជាច្រើនរវាងប្រទេសទាំងពីរជាពិសេសលើវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សម្ដេចថា៖ «ទោះបីជាពិភពលោកបច្ចុប្បន្នមានការប្រែប្រួល ស្មុគស្មាញ និងមិនប្រាកដប្រជាក៏ដោយ ចំណងមិត្តភាពនេះ មិនត្រឹមតែឈរយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែស្អិតល្មួត មានភាពធន់ និងស៊ីជម្រៅថែមទៀត ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍រួម»។

ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាលោក សនសៃ វ៉ានណាសៃ បានវាយតម្លៃខ្ពស់ចំពោះចំណងទំនាក់ទំនងរវាងកម្ពុជា និងឡាវ ព្រមទាំងកោតសរសើរនូវវឌ្ឍនភាពការរីកចម្រើនរបស់កម្ពុជា និងការផ្ដល់ជំនួយអាហារូបករណ៍សិក្សាដល់មន្ត្រីឡាវផងដែរ។
ក្នុងឆ្នាំ២០២៦នេះ ទំនាក់ទំនងការទូតកម្ពុជា ឡាវបានឈានដល់ខួប៧០ឆ្នាំហើយ ដែលប្រទេសទាំងពីរនឹងរៀបចំកម្មវិធី និងព្រឹត្តិការណ៍ជាច្រើន ដើម្បីអបអរសាទរ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


