ព័ត៌មានជាតិ
ទូតឡាវថាកំពុងបន្តតាមដានករណីដែលថៃលុប MOU ជាមួយកម្ពុជាដោយឯកតោភាគី
ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាលោក សនសៃ វ៉ានណាសៃ បានឱ្យដឹងថាលោកបានតាមដាន និងបន្តតាមដានលើករណីដែលថៃលុបចោល MOU ជាមួយកម្ពុជាដោយឯកតោភាគីបន្តទៀត ខណៈអ្នកជំនាញកិច្ចការអន្តរជាតិថាការលុប MOU ដោយថៃនេះនឹងធ្វើឱ្យអន្តរជាតិបាត់បង់ទំនុកចិត្តលើប្រទេសនេះក្នុងការចុះកិច្ចសន្យាណាមួយជាមួយខ្លួន។

ការលើកឡើងរបស់លោក សនសៃ វ៉ានណាសៃ នេះធ្វើឡើងក្នុងពេលដែលលោកជួបពិភាក្សាការងារជាមួយសម្ដេចប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី នៅវិមានរដ្ឋសភាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ។
នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បានឱ្យអ្នកសារព័ត៌មានដឹងថាករណីដែលថៃលុប MOU ឆ្នាំ២០០១ ជាមួយកម្ពុជាដោយឯកតោភាគីនេះត្រូវបានសម្ដេចប្រធានសភាថាជារឿងដែលសោកស្ដាយ ហើយកម្ពុជានឹងប្រើប្រាស់ច្បាប់សមុទ្ទ UNCLOS ដើម្បីបន្តដោះស្រាយជាមួយប្រទេសថៃបន្ត។
លោក កែវ ពិសិដ្ឋ បានបញ្ជាក់ប្រសាសន៍របស់សម្ដេចប្រធានសភាថា៖ «ជំហររបស់កម្ពុជា គឺគោរពច្បាប់អន្តរជាតិ ដោះស្រាយបញ្ហាដោយសន្តិវិធី គោរព និងឱ្យតម្លៃខ្ពស់បំផុត លើសុខសន្តិភាព និងអាយុជីវិតប្រជាពលរដ្ឋ»។

ក្នុងជំនួបនោះលោក សនសៃ វ៉ានណាសៃ បានលើកឡើងថាលោកក៏កំពុងតាមដានការលុប MOU ដោយឯកតោភាគីរបស់ថៃនេះផងដែរ។
អ្នកជំនាញកិច្ចការអន្តរជាតិលោកបណ្ឌិត ជ័យ តិច បានលើកឡើងក្នុងកម្មវិធីបទសម្ភាសន៍របស់កម្ពុជាថ្មីកាលពីថ្ងៃទី៥ ខែឧសភា ថាការលុបចោលអនុស្សរណៈយោគយល់គ្នាលើដែនសមុទ្ទត្រួតស៊ីគ្នាកម្ពុជា-ថៃដោយភាគីថៃនេះគឺជាការបង្ហាញទៅអន្តរជាតិពីការមិនគោរពច្បាប់ទម្លាប់ និងធ្វើឱ្យអន្តរជាតិបាត់បង់ទំនុកចិត្តលើការចុះ MOU ជាមួយប្រទេសនេះ។ លោកជំរុញឱ្យប្រើប្រាស់យន្តការអន្តរជាតិដើម្បីដោះស្រាយបញ្ហានានាជាមួយថៃតែម្ដង។

គួរឱ្យដឹងផងដែរថាគណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃទី៥ ខែឧសភា បានសម្រេចលុប MOU ឆ្នាំ២០០១ ស្ដីពីការការគ្រប់គ្រងដែនសមុទ្ទត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ ដោយថាពុំមានវឌ្ឍនភាពលើ MOU នេះ។ អតីតនាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការសោកស្ដាយចំពោះការលុបចោលដោយឯកតោភាគីរបស់ថៃនេះ និងថាថៃខ្លួនឯងជាអ្នកដឹងច្បាស់ណាស់ថា MOU នេះមានវឌ្ឍនភាពឬក៏អត់ ខណៈរដ្ឋាភិបាលថៃមុនៗនៅតែបន្តយន្តការនេះរហូតនោះ។ យ៉ាងណាក្ដីសម្ដេចតេជោ គាំទ្រចំពោះការជ្រើសយកយន្តការច្បាប់សមុទ្ទ១៩៨២ដើម្បីដោះស្រាយបន្តលើបញ្ហានេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


