ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់៤៨នាក់ ក្នុងហេតុការណ៍ផ្ទុះឡានដឹកសាំងនៅនីហ្សេរីយ៉ា
រថយន្តដឹកសាំង១គ្រឿងបានបើកបុកជាមួយរថយន្តដឹកទំនិញ១គ្រឿងផ្សេងទៀតនៅក្នុងតំបន់ Agaie រដ្ឋ Niger នៃប្រទេសនីហ្សេរីយ៉ា ដែលបណ្តាលឲ្យមានហេតុការណ៍ផ្ទុះឆេះ និងសម្លាប់មនុស្សយ៉ាងហោចណាស់៤៨នាក់។

លោក Abdullahi Baba-Arab អគ្គនាយកនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋ Niger បាននិយាយថា អំឡុងពេលកើតហេតុ រថយន្តដឹកសាំងនោះក៏បានដឹកសត្វពាហនៈផងដែរ ដែលធ្វើឲ្យសត្វយ៉ាងហោចណាស់៥០ក្បាលត្រូវបានដុតទាំងរស់។
លោក Baba-Arab ដំបូងឡើយបានប្រាប់ថា សាកសពចំនួន៣០នាក់ ត្រូវបានគេរកឃើញ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ សាកសពជនរងគ្រោះត្រូវបានរកឃើញចំនួន១៨នាក់បន្ថែមទៀត។
លោក Mohammed Bago អភិបាលរដ្ឋ Niger បានប្រកាសថា អ្នករស់នៅតំបន់កើតហេតុគួររក្សាភាពស្ងប់ស្ងាត់ និងបានស្នើឲ្យអ្នកបើកបរ «ប្រុងប្រយ័ត្នជានិច្ច និងគោរពតាមបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ»។
ដោយសារតែគ្មានប្រព័ន្ធផ្លូវដែកប្រកបដោយប្រសិទ្ធភាពក្នុងការដឹកជញ្ជូនទំនិញ គ្រោះថ្នាក់ចរាចរណ៍ធំៗជាច្រើនបានកើតឡើងជាញឹកញាប់នៅតាមដងផ្លូវសំខាន់ៗក្នុងនីហ្សេរីយ៉ា ដែលជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅទ្វីបអាហ្វ្រិក។
បើយោងតាមទីភ្នាក់ងារសុវត្ថិភាពផ្លូវសហព័ន្ធរបស់ប្រទេសនីហ្សេរីយ៉ា គ្រាន់តែក្នុងឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍នៃរថយន្តដឹកសាំងបានកើតឡើងចំនួន១៥៣១ករណីឯណោះ ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥៣៥នាក់ និងរបួស ១១៤២នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


