ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅនីហ្សេរីយ៉ាសម្លាប់មនុស្សជាង ២០០នាក់និងរាប់រយនាក់នៅតែបាត់ខ្លួន
មន្ត្រីក្នុងតំបន់ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅក្នុងទីក្រុង Mokwa រដ្ឋ Niger ប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់ជាង២០០នាក់ ហើយមនុស្សប្រហែល ៥០០នាក់នៅតែបាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០២ខែមិថុនានេះ។

ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុននេះគឺជាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល៦០ឆ្នាំ ដោយបានបោកបក់ពាសពេញទីប្រជុំជននានារួមទាំងទីក្រុង Tiffin Maza និង Anguwan Hausawa ។
ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ មេដឹកនាំក្នុងតំបន់បាននិយាយថា ពួកគេនឹងចាប់ផ្តើមជីកយកសាកសពដែលកប់នៅក្រោមកំម្ទេចកំទី។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA) ក៏បានចាប់ផ្តើមចែកចាយការផ្គត់ផ្គង់ជំនួយ ខណៈហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតកំពុងប៉ះពាល់ដល់ការដឹកជញ្ជូន និងសេដ្ឋកិច្ច។
ទឹកជំនន់គឺជាការគំរាមកំហែងម្តងហើយម្តងទៀតនៅក្នុងរដូវវស្សារបស់ប្រទេសនីហ្សេរីយ៉ា ដែលចាប់ផ្តើមពីខែមេសាដល់ខែតុលា។ ប្រទេសនេះក៏ធ្លាប់បានប្រឈមមុខនឹងទឹកជំនន់ដ៏ធំក្នុងឆ្នាំ ២០២២ដែលបានសម្លាប់មនុស្សជាង ៦០០នាក់ និង ១.៣ លាននាក់ផ្លាស់ទីលំនៅ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


