ព័ត៌មានអន្ដរជាតិ
រថយន្តដឹកប្រេងក្រឡាប់និងផ្ទុះឆេះ សម្លាប់និងបង្ករបួសជិត១៣០នាក់នៅនីហ្សេរីយ៉ា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN មនុស្សយ៉ាងហោចណាស់៧០នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតបានរងរបួសនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃសៅរ៍ ដោយសាររថយន្តដឹកប្រេងមួយគ្រឿងបានក្រឡាប់និងផ្ទុះឆេះរាល់ដាលដល់ទីតាំងជំុវិញ។

អាជ្ញាធរគ្រប់គ្រងគ្រោះអាសន្នជាតិនៃប្រទេសនីហ្សេរីយ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាកសពជាង ៧០ត្រូវបានរកឃើញនិងមនុស្សចំនួន៥៦នាក់បានរងរបួស ស្របពេលដែលហាងជាង១៥រងការបំផ្លាញ។
បើតាមមេបញ្ជាការផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោកសហព័ន្ធសម្រាប់ រដ្ឋ Niger បាននិយាយថា ជនរងគ្រោះភាគច្រើនគឺជាអ្នកស្រុកក្រីក្រ ដែលបានប្រញាប់ប្រញាល់ទៅប្រមូលយកប្រេងដែលកំពប់ចេញពីស៊ីទែន បន្ទាប់ពីរថយន្តនេះក្រឡាប់ ទោះបីជាមានការហាមឃាត់ពួកគេក៏ដោយ។ ទោះយ៉ាងណា អ្នកពន្លត់អគ្គីភ័យបានគ្រប់គ្រងនិងពន្លត់ភ្លើងនេះបាន។
ឧបទ្ទវហេតុបែបនេះបានក្លាយជារឿងធម្មតានៅក្នុងប្រទេសផលិតប្រេងដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក ដោយបានសម្លាប់មនុស្សរាប់សិបនាក់ក្នុងប្រទេសដែលកំពុងប្រឈមនឹងវិបត្តិជីវភាពក្រីក្រលំបាកដ៏អាក្រក់បំផុត។ ឧបទ្ទវហេតុនៅក្នុងរដ្ឋ Nigerនេះ ក៏កើតឡើងបន្ទាប់ពីមានការផ្ទុះស្រដៀងគ្នានៅក្នុងរដ្ឋ Jigawa កាលពីខែតុលាឆ្នាំមុន បានសម្លាប់មនុស្ស ១៥៣នាក់ ហើយវាបានក្លាយជាសោកនាដកម្មដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសនេះ។
ជាមួយគ្នានេះ តម្លៃប្រេងសាំងនៅក្នុងប្រទេសនីហ្សេរីយ៉ាបានឡើងថ្លៃជាង៤០០% ចាប់តាំងពីប្រធានាធិបតីលោក Bola Tinubu បានលុបចោលប្រាក់ឧបត្ថម្ភដល់ប្រជាជនដែលមានអាយុកាលរាប់ទសវត្សរ៍នៅពេលគាត់ចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំ២០២៣៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


