ព័ត៌មានជាតិ
សម្ដេចតេជោ និងប្រធាន ICAPP ជជែកគ្នាពីការរៀបចំមហាសន្និបាត ICAPP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា
ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅកូរ៉េ, សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក Jung Eui-Yong ប្រធានអង្គការសន្និសីទអន្តរជាតិបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ជុំវិញការត្រៀមរៀបចំមហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ខាងមុខនេះ នៅរាជធានីភ្នំពេញ។

នៅក្នុងជំនួបនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក Jung Eui-Yong បានលើកឡើងថា ទស្សនកិច្ចរបស់សម្ដេចតេជោពេលនេះ បានចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយលោក អរគុណសម្តេចតេជោ ដែលបានគាំទ្រក្រុមការងាររបស់ ICAPP ក្នុងការរៀបចំមហាសន្និតបាត លើកទី១២ នៅប្រទេសកម្ពុជា នាពេលមុខនេះ។
លោកប្រធាន ICAPP បានជម្រាបជូនសម្ដេចតេជោ ថា មហាសន្និបាត ICAPP លើកទី១២ គឺមានវិសាលភាពធំធេងជាងកិច្ចប្រជុំពេលមុនៗ ដោយមានប្រទេសនានាជាច្រើនមកពីគណបក្សនយោបាយនានានឹងអញ្ជើញមកចូលរួម ហើយគោលដៅនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺស្វែងរកសុខសន្តិភាព ផ្សះផ្សា ដោះស្រាយបញ្ហាផ្សេងៗ និងផ្ដល់នូវចំណេះដឹងទៅកាន់ពិភពលោកទាំងមូល។

បើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នេះជាលើកទី២ហើយ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំមហាសន្និបាត ICAPP ដោយលើកទី១ គឺកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី៦ កាលពីឆ្នាំ២០១០ ដោយដំណើរការរៀបចំបានប្រព្រឹត្តទៅរលូន ពុំមានឧបសគ្គអ្វីមករារាំងនោះទេ។ សម្ដេចបានបញ្ជាក់ឱ្យដឹងដែរថា ប្រធានសន្និសីទលើកនេះ នឹងត្រូវប្រគល់ជូនទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ហើយសម្ដេចតេជោផ្ទាល់ នឹងធ្វើជាប្រធានកិត្តិយស។
សម្ដេចតេជោ ក៏បានណែនាំឱ្យលោកប្រធាន ICAPP និងក្រុមការងារយកចិត្តទុកដាក់ក្នុងការរៀបចំបែបបទ ពិសេសគឺសេចក្ដីថ្លែងការណ៍ ដែលត្រូវថ្លឹងថ្លែងពាក្យសម្ដីឱ្យស្របតាមកាលៈទេសៈ និងទទួលយកបានទាំងអស់គ្នា។

គួរជម្រាបថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សទីមួយក្នុងគ្រួសារ ICAPP ដែលទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន២លើក ដែលក្នុងនោះ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី៦ កាលពីឆ្នាំ២០១០ ក្រោមប្រធានបទ «ស្វែងរកអនាគត កាន់តែប្រសើរសម្រាប់អាស៊ី» និងមហាសន្និបាត ICAPP លើកទី១២ នាឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាពនិងការផ្សះផ្សា»។ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើជាប្រធានដឹកនាំមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលនឹងប្រព្រឹត្តទៅនៅ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


