ចរាចរណ៍
ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍
ក្រោយមានការបង្ហោះតាមរយៈបណ្តាញសង្គមពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ និងកង់បី បណ្តាលអោយរងរបួសធ្ងន់ និងបានបាត់បង់ជីវិតនៅពេលបញ្ជូនបន្តព្យាបាលនៅប្រទេសវៀតណាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមុខបំភ្លឺពីករណីនេះ។

យោងតាមការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអោយដឹងថា ចំពោះជនបង្កត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវរួចហើយ ទន្ទឹមនោះអ្នកបើកកង់បីក៏ត្រូវបានលោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលកែប្រែទី១ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៤មកម៉្លេះ។ ជាមួយគ្នានឹងការឆ្លើយបំភ្លឺនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឲ្យកុំមានការយល់ច្រលំទៅលើកងកម្លាំង តាមរយៈការបង្ហោះលើបណ្តាញសង្គមដែលមិនមានមូលដ្ឋានបញ្ជាក់ច្បាស់លាស់ណាមួយនោះឡើយ។
សូមជម្រាបថា តាមការរៀបពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Lim Lim បានបង្ហោះលើបណ្តាញសង្គមជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាប្អូនស្រី បងស្រី ហូ សាលីន ដែរបងស្រី ហូ សាលីន បម្រើការងារនៅមន្ទីរពេទ្យ នៅពេលចេញពីបំពេញការងារ ត្រលប់ទៅផ្ទះវិញ ដល់ពាក់កណ្តាលផ្លូវ ជួបគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិត តែបើមើលតាមកាំមេរ៉ាសុវត្ថិភាពរបស់ផ្សារ ឬស្ថានីយ៍ប្រេងឥនន្ទៈ និងរោងចក្រ ខុសពីប៉ូលីសមូលដ្ឋានចុះវាស់វែង ជាក់ស្តែង ដែរគ្រោះថ្នាក់នេះស្ថិតនៅបណ្តោយផ្លូវទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែបើសំណុំរឿង កសាងរបស់ប៉ូលីសមូលដ្ឋាន កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងរាធានីភ្នំពេញ ខុសដាច់ស្រឡាស់ ពីកាំមេរ៉ា សុវត្ថិភាព ក្នុងនាមខ្ញុំជាប្អូនស្រី ចង់រកយុត្តិធម៍ ជូនបងស្រី របស់ខ្ញុំ ដែរជួបរឿងអយុត្តិធម៍ ដែលបងស្រីស្រីរបស់ខ្ញុំ ជា ពេទ្យឆ្មបនៅមន្ទីពេទ្យរដ្ឋធំមួយនៅប្រទេសកម្ពុជាសូមបងប្អូនជួយស៊ែររកយុត្តិធម៍អោយបងស្រីខ្ញុំផង»។

គួបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០នឹង៤០នាទីព្រឹក មានគ្រោះថ្នាក់ចរាចរណ៍ រវាងកង់បី ម៉ាក BAJAJ ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-2839 បើកបរដោយជនបង្ក និង ម៉ូតូម៉ាក SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GB-4785 បើកបរដោយឈ្មោះ ហូ សាលីន ភេទស្រី នៅចំណុចមុខផ្សារទំនើបស៊ូភើស្ទ័រ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បណ្តាលឱ្យអ្នកបើកបរ SCOOPY រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយត្រូវបានក្រុមគ្រួសារនាំចេញពីមន្ទីរពេទ្យកាល់ម៉ែតដឹកបញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាម នឹងបានបាត់បង់ជីវិតនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤តែម្តង។ ចំណែកអ្នកបើកបរកង់បី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅនឹងកន្លែងកើតហេតុភ្លាមៗ ។
ក្រោយកើតហេតុមន្រ្តីនគរបាលចរាចរណ៍បានចុះទៅវាស់នៅកន្លែងកើតហេតុ នឹង បាននាំជនបង្កបើកកង់បី មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


