ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីឌូបៃចាយលុយ ៥០ លានដុល្លារទិញកោះដាច់តែឯង កុំឲ្យគេមើលប្រពន្ធស្លៀកប៊ីគីនី
រឿងរ៉ាវជីវិតដ៏ប្រណិតរបស់ភរិយាជនជាតិឌូបៃ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតលើបណ្តាញសង្គម។ លើកនេះប្តីអ្នកមានមិនស្ទាក់ស្ទើរចំណាយលុយ៥០លានដុល្លារ ទិញកោះឯកជនឲ្យភរិយាជាទីស្រលាញ់បានបង្ហាញកាយដើរលើឆ្នេរនោះតែម្នាក់ឯងទេ។
កាលពីពេលថ្មីៗនេះ Soudi Al Nadak អាយុ ២៦ឆ្នាំ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម នៅពេលចែករំលែកវីដេអូអំពីកោះដែលស្វាមីរបស់នាងបានទិញជាអំណោយ។ នៅលើទំព័រ Instagram ផ្ទាល់ខ្លួន ដែលមានអ្នកតាមដាន ៣៣៦,០០០នាក់ នាងបានសរសេរថា «នៅពេលដែលអ្នកចង់ស្លៀកឈុតប៊ីគីនី ហើយប្តីមហាសេដ្ឋីរបស់អ្នកទិញកោះមួយឲ្យអ្នកដាច់ពីគេឯង»។

Soudi Al Nadak ជាជនជាតិអង់គ្លេស ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងទីក្រុងឌូបៃជាមួយស្វាមីអ្នកជំនួញ Jamal Al Nadak។ គូស្នេហ៍មួយគូនេះបានជួបគ្នាពេលពួកគេនៅជានិស្សិត ហើយបានរៀបការនៅឆ្នាំ២០២១ ។
យ៉ាងណា ចាប់តាំងពីរៀបការមក Soudi Al Nadak ត្រូវបានគេស្គាល់ថា មានជីវិតដ៏ប្រណិត និងឡូយឆាយជាមួយស្វាមីមហាសេដ្ឋីរបស់នាង។ នៅលើទំព័រ Instagram ផ្ទាល់ខ្លួន Soudi តែងតែបង្ហោះវីដេអូដែលមានចំណងជើងថា «តើប្តីមហាសេដ្ឋីរបស់ខ្ញុំចំណាយលើខ្ញុំប៉ុន្មានសប្តាហ៍នេះ»”? ដើម្បីកត់ត្រាអំណោយថ្លៃៗដែលនាងបានទទួលពីប្តី។ វីដេអូនីមួយៗមានអ្នកមើលច្រើនលើសលប់ជាមួយនឹងចំនួនទឹកប្រាក់ដ៏ច្រើន ចាប់ពី ៥ម៉ឺនដុល្លារ ដល់ ១លានដុល្លារ។
ចែករំលែកអំពីហេតុផលនៃការទិញកោះនេះ Soudi បាននិយាយថា នាងនិងស្វាមីមានគម្រោងវិនិយោគអស់រយៈពេលជាយូរមកហើយ។ យ៉ាងណាមិញ មូលហេតុចម្បងដែលធ្វើឲ្យស្វាមីសម្រេចចិត្តចំណាយលុយច្រើន ដោយសារតែចង់ឲ្យនាងមានសេរីភាព និងស្រួលស្លៀកប៊ីគីនី ដោយមិនខ្វល់ពីភ្នែកអ្នកដទៃ។ នាងថែមទាំងចែករំលែកជាមួយកាសែត Hindustan ថា «វាជាអ្វីមួយដែលយើងកំពុងស្វែងរកការវិនិយោគមួយរយៈ ហើយប្តីរបស់ខ្ញុំចង់ឲ្យខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពនៅលើឆ្នេរ នោះហើយជាមូលហេតុដែលគាត់បានទិញកោះមួយនេះ »។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ Soudi Al Nadak ក៏បានបង្ហាញផងដែរថា កោះនេះមានតម្លៃ ៥០លានដុល្លារអាមេរិក និងមានទីតាំងនៅអាស៊ី។ ទោះជាយ៉ាងណា សម្រាប់ហេតុផលផ្ទាល់ខ្លួន អ្នកមានឥទ្ធិពលរូបនេះបដិសេធមិនបង្ហាញពីទីតាំងពិតប្រាកដរបស់នាងឡើយ។ ប៉ុន្តែនៅខាងក្រោមការបង្ហោះមានមតិជាច្រើនបានសម្តែងមន្ទិលចំពោះអ្វីដែលនាងបានបង្ហាញភ្នែកសាធារណៈ។ ក្រៅពីនេះក៏មានមតិជាច្រើនរិះគន់នាងថា បានបង្អួតទ្រព្យសម្បត្តិរបស់ខ្លួនហួសប្រមាណពេកជាពិសេសដល់មនុស្សជាច្រើនដែលខ្វះខាត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជារឿងកម្របំផុត ស្រ្តីចិនម្នាក់មានស្បូនពីរ សម្រាលបានកូនភ្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


