ព័ត៌មានអន្ដរជាតិ
ទីក្រុងប្រណីតឌូបៃ ក្លាយជា«ទីក្រុងខ្មោច» ភ្លាមៗ ក្នុងជម្លោះនៅមជ្ឈិមបូព៌ា
អស់រយៈពេលពីរថ្ងៃមកហើយ ដែលប្រជាជននៅឌូបៃភាគច្រើនបានស្នាក់នៅក្នុងផ្ទះ ខណៈទីក្រុងរបស់ប្រទេសពួកគេត្រូវបានវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកយ៉ាងខ្លាំងពីសំណាក់អ៊ីរ៉ង់នៅទូទាំងតំបន់ សំដៅមូលដ្ឋានទ័ពអាមេរិក ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏ធំរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ទីភ្នាក់ងារសារព័ត៌មាន CNN និង BBC បានធ្វើការសេចក្តីរាយការណ៍ ប្រៀបធៀបទីក្រុងឌូបៃដែលធ្លាប់តែអ៊ូអរខ្លាំងទៅនឹង «ទីក្រុងខ្មោច» ដ៏ស្ងាត់ជ្រងំ បន្ទាប់ពីសណ្ឋាគារប្រណីតៗ និងអាកាសយានដ្ឋានសំខាន់របស់ទីក្រុងនេះ ដែលជាព្រលានយន្តហោះដ៏មមាញឹកបំផុតមួយក្នុងពិភពលោក ដោយសារចរាចរណ៍អ្នកដំណើរ ត្រូវបានខូចខាត។
សម្រាប់អ្នកស្រុកជាច្រើន រូបភាពនេះរំលឹកដល់ការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ កាលពី៦ឆ្នាំមុន នៅពេលដែលមជ្ឈមណ្ឌលដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ស្រាប់តែស្ងាត់ជ្រងំ។ សាលារៀននៅក្នុងទីក្រុងបានផ្លាស់ប្តូរទៅប្រតិបត្តិការអនឡាញម្តងទៀត ហើយមនុស្សត្រូវតែបង្ខំចិត្តស្នាក់នៅផ្ទះ។
មនុស្សមួយចំនួនវិញបានប្រញាប់ប្រញាល់ទៅផ្សារទំនើបដើម្បីទិញទំនិញប្រើប្រាស់ចាំបាច់មករក្សាទុក។ ចំណែកការដឹកជញ្ជូនអាហារតាមអនឡាញ បានកត់ត្រាការពន្យារពេលដោយសារតែតម្រូវការកើនឡើងហួសប្រមាណ។ នៅក្នុងសង្កាត់ដែលធ្លាប់មានមនុស្សច្រើនរហូតដល់យប់ជ្រៅ ផ្លូវឥឡូវនេះ ប្រែជាទទេស្អាត។
បន្ទាប់ពីដែនអាកាសអារ៉ាប់រួម (UAE) ត្រូវបានបិទ មនុស្សមួយចំនួនបានបើកឡានទៅកាន់តំបន់ស្ងប់ស្ងាត់នៃប្រទេស។ នៅ Hatta ជិតព្រំដែនជាមួយប្រទេសអូម៉ង់វិញ យ៉ាងហោចណាស់សណ្ឋាគារមួយបានប្រើបន្ទប់សន្និសីទ ទៅជាជម្រកបណ្តោះអាសន្នសម្រាប់អ្នកទេសចរដែលគ្រោងចាកចេញ ប៉ុន្តែមិនអាចត្រឡប់មកផ្ទះវិញបាន។ អ្នកចំណូលថ្មីមួយចំនួនបាននិយាយថា ពួកគេកំពុងនាំក្រុមគ្រួសារ ចាកចេញពីតំបន់ដែលរងការវាយប្រហារនៅទីក្រុងឌូបៃ។
យោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ដោយកំណត់គោលដៅទៅលើមូលដ្ឋានការពារជាតិ និងចារកម្ម ក៏ដូចជាមន្ត្រីជាន់ខ្ពស់ និងឧត្តមសេនីយ៍មួយចំនួនរបស់អ៊ីរ៉ង់។ ប្រភពមួយនិយាយថា ការវាយប្រហារនេះត្រូវបាន គ្រោងទុករួមគ្នាអស់រយៈពេលជាច្រើនខែមកហើយ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ក្រោយការវាយប្រហារភ្លាមៗ អ៊ីរ៉ង់បានប្រកាសយ៉ាងឆាប់រហ័សអំពីការចាប់ផ្តើមប្រតិបត្តិការសងសឹកប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ពអាមេរិកមួយចំនួននៅក្នុងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាជាច្រើន ដែលបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។
ក្នុងការបាញ់ប្រហារឆ្លើយតបនោះ ទីក្រុងតេហេរ៉ង់អះអាងថា គោលដៅសំខាន់គឺកងកម្លាំងរបស់ទីក្រុងវ៉ាស៊ីនតោន មិនមែនទឹកដីនៃប្រទេសជិតខាងទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


