ព័ត៌មានអន្ដរជាតិ
IMF ព្យាករកំណើនសេដ្ឋកិច្ច ៦,១ ភាគរយ សម្រាប់វៀតណាម
ក្នុងរបាយការណ៍ចុងក្រោយបង្អស់ ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា វៀតណាមនឹងមើលឃើញពីកំណើនសេដ្ឋកិច្ចប្រមាណ ៦,១ ភាគរយ ក្នុងឆ្នាំ ២០២៤ នេះ ដែលវាបង្ហាញពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចវៀតណាមក្រោយវិបត្តិកូវីដ ទោះបីជាមានបញ្ហាប្រឈមផ្សេងៗដែលប្រទេសត្រូវតែប្រុងប្រយ័ត្នក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

យោងតាមរបាយការណ៍ កំណើនដ៏ប្រសើរឡើងនេះ ត្រូវបានជំរុញដោយការបន្តនៃតម្រូវការដ៏រឹងមាំពីខាងក្រៅ ការវិនិយោគផ្ទាល់ពីបរទេសដែលមានភាពធន់ និងគោលនយោបាយហិរញ្ញវត្ថុផ្សេងៗជាដើម។
ជាមួយគ្នានេះ កំណើនតម្រូវការក្នុងស្រុករំពឹងថានឹងងើបឡើងវិញបន្តិចម្តងៗ ដោយក្រុមហ៊ុនសាជីវកម្មអាចគ្រប់គ្រងកម្រិតបំណុលខ្ពស់ ខណៈវិស័យអចលនទ្រព្យនឹងងើបឡើងវិញទាំងស្រុងក្នុងរយៈពេលជាមធ្យម។ ជាមួយគ្នានោះ អតិផរណា ដែលជំរុញជាចម្បងដោយការឡើងថ្លៃម្ហូបអាហារ ត្រូវបានរំពឹងថានឹងហក់ឡើងក្នុងអត្រាគោលដៅរបស់ធនាគាររដ្ឋវៀតណាម ចន្លោះពី ៤-៤៥ ភាគរយ នៅឆ្នាំនេះ។

ក្រុមមន្រ្តី IMF បានកោតសរសើរចំពោះសកម្មភាពដ៏ឆាប់រហ័សរបស់អាជ្ញាធរវៀតណាមក្នុងការរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ នៅពេលដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាត រងនឹងបញ្ហាទាំងក្នុង និងក្រៅស្រុក។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ IMF បានព្រមានថា ក្នុងចំណោមបញ្ហាផ្សេងៗ ការនាំចេញ ដែលជាវិស័យសំខាន់ជំរុញសេដ្ឋកិច្ចវៀតណាម អាចធ្លាក់ចុះ ប្រសិនបើកំណើនសកលស្ថិតក្នុងល្បឿនយឺតយ៉ាវ ភាពតានតឹងភូមិសាស្ត្រនយោបាយសកលនៅតែបន្តកើតមាន ឬជម្លោះពាណិជ្ជកម្មកាន់តែតានតឹង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


