ព័ត៌មានជាតិ
លោកអភិបាលខណ្ឌច្បារអំពៅ បញ្ជាក់ថា ទឹកនឹងស្រកឆាប់ៗ ខណៈស្ថានីយបូមទឹកកំពុងបូមទាំងថ្ងៃទាំងយប់
លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នាថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៤ នេះថា បញ្ហាជំនន់ទឹកភ្លៀងដែលកំពុងលិចលង់នៅតំបន់ផ្សារបឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូងទី ១ សង្កាត់ព្រែកប្រា នាអំឡុងពេល ២ ថ្ងៃនេះ អាច និងស្រកទៅវិញនាពេលឆាប់ៗ នេះ បើសិនជាមេឃមិនធ្លាក់ភ្លៀងខ្លាំង។

លោក ចេង មុនីរ៉ា បញ្ជាក់ទៀតថា រយៈពេល ២ ថ្ងៃ ខណៈតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ពិសេសផ្សារបឹងព្រលឹត គឺ លោកបានដឹកនាំក្រុមជំនាញ អាជ្ញាធរទាំងអស់ រួមទាំងអភិបាលរងខណ្ឌ លោកនាយការិយាល័យ ព្រមទាំងលោក លោកស្រីចៅសង្កាត់ ទាំង ៨ ឲ្យចុះស្តារសំរាមតាមមុខលូដែលកកស្ទះ ដើម្បីឲ្យទឹកហូរចូលលូបានលឿនទៅក្នុងលូធំ ទើបអាចឲ្យស្ថានីយបូមទឹក(ព្រែកបាំង) ស្ថិតនៅសង្កាត់ច្បារអំពៅទី ១ បានបូមចូលក្នុងទន្លេបាសាក់។
លោកអភិបាលខណ្ឌច្បារអំពៅ បញ្ជាក់បន្ថែមថា ចំពោះតំបន់ផ្សារបឹងព្រលឹតដែលលិចលង់ខ្លាំង គឺទាល់តែយកម៉ាស៊ីនបូមចេញពីប្រព័ន្ធលូតូចចូលទៅលូធំទើបអាចរំដោះទឹកបាន។ ដូច្នេះបើសិនជាមេឃមិនធ្លាក់ភ្លៀងខ្លាំងដូចថ្ងៃទី ៥ និងទី ៦ ខែតុលា នោះទេ គឺទឹកនឹងបានស្រក ដោយសារតែស្ថានីយបូមទឹកព្រែកបារាំង បានប្រឹងប្រែងបូមទាំងយប់ទាំងថ្ងៃនោះ។

ទន្ទឹមនឹងនេះ លោកអភិបាលខណ្ឌច្បារអំពៅ បានជំរុញឲ្យ លោក លោកស្រីចៅសង្កាត់ទាំង ៨ និងលោកមេភូមិទាំងអស់ ត្រូវដឹកនាំកម្លាំងចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីជួយជាកម្លាំងពេលលោកត្រូវការ៕
អត្ថបទ ៖ នរា
សូមទស្សនាវីដេអូខាងក្រោម ៖


-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


