ព័ត៌មានជាតិ
ប.ស.ស ផ្តល់ចំណេះដឹងបន្ថែមដល់ភាគីពាក់ព័ន្ធស្ដីពីកិច្ចការវិនិយោគមូលនិធិសន្តិសុខសង្គម
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្ដីពី “ការរៀបចំគោលនយោបាយ អភិបាលកិច្ច និងការគ្រប់គ្រងហានិភ័យ សម្រាប់ការវិនិយោគមូលនិធិសន្តិសុខសង្គម”រយៈពេល ២ សប្ដាហ៍ ចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ ដើម្បីផ្តល់នូវចំណេះដឹងកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងកិច្ចការវិនិយោគមូលនិធិសន្តិសុខសង្គមសំដៅធានាបាននូវនិរន្តរភាពមូលនិធិសន្តិសុខសង្គម ប្រកបដោយចីរភាព និងទំនុកចិត្ត។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលកាលពីថ្ងៃទី ០៧ តុលា លោក គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់នូវចំណេះដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតពាក់ព័ន្ធនឹងកិច្ចការវិនិយោគមូលនិធិសន្តិសុខសង្គម។
លោកអគ្គនាយករង បានជឿជាក់ថា តាមរយៈវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់មួយនេះ សិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងកិច្ចការវិនិយោគ ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព តម្លាភាពភាពប្រទាក់ក្រឡា និងកិច្ចសហការល្អទៅវិញទៅមកជាមួយភាគីពាក់ព័ន្ធ ឈានទៅការសម្រេចបាននូវ គោលដៅ និងប្រយោជន៍រួមគ្នា សម្រាប់ប្រទេសជាតិ ជាពិសេសការចូលរួមចំណែកក្នុងការធានានូវនិរន្តរភាព មូលនិធិសន្តិសុខសង្គម ប្រកបដោយចីរភាព និងទំនុកចិត្ត។

ជាមួយគ្នានោះដែរ លោកអគ្គនាយករង បានសម្តែងនូវការអរគុណចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់មួយនេះឡើង៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


