Connect with us

ជីវិតកម្សាន្ដ

​១១ឆ្នាំហើយ បុរសដែលគេ​និរទេសចេញពីអារ៉ាប៊ីសាអូឌីតព្រោះសង្ហាពេក មាន​សម្រស់​យ៉ាងណា​?

បានផុស

នៅ

កាលពីខែមេសា ឆ្នាំ២០១៣ អ្នកលេងអ៊ីនធឺណេតទូទាំងពិភពលោកហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែព័ត៌មាននៃបុរសវ័យក្មេងអារ៉ាប់បីរូប ត្រូវប៉ូលិសអារ៉ាប៊ីសាអូឌីតនិរទេសដោយសារតែរូបរាងសង្ហាពេក។ នៅពេលនោះ អាជ្ញាធរបាននិយាយថា ពួកគេខ្លាចបុរស៣រូបទាំងនេះធ្វើឲ្យអ្នកដទៃ ជាពិសេសស្ត្រីលង់ស្រលាញ់ដកចិត្តមិនរួច ហើយអាចឈានដល់ការបង្កបញ្ហាប៉ះពាល់ដល់សន្តិសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ ក្រោយ​មកទើបបាន​គេ​បញ្ជាក់​ថាគ្រាន់​តែ​សុំឲ្យចាក​ចេញ​ពីប្រទេស ហើយ​មិនបានបណ្ដេញ​ចេញ​​​ដូចការលើកឡើងបណ្ដាសារព័ត៌មានឡើយ។ ជាមួយគ្នានេះដែរ ឈ្មោះ​ប្រុស​សង្ហា​ទាំង​៣​រូប​នេះ​បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​​ពាសពេញពិភពលោក បើទោះជារឿងរ៉ាវរបស់ពួកគេបានកន្លងផុតទៅយូរឆ្នាំហើយក្ដី។

បុរសទាំងបីរូបដែលបានលើកឡើងនោះមាន Omar Borkan Al Gala, ព្រះអង្គម្ចាស់ Mutaib dari និង Imran Abbas Naqvi ដែល Omar ត្រូវបានអ្នកលេងអ៊ីនធឺណេតជាច្រើនបញ្ចេញមតិស្របគ្នាថា លោកគឺជាបុរសដែលមានសម្រស់ស្អាតសង្ហាជាងគេ ជាមួយនឹងរូបរាងដ៏គួរឲ្យចាប់អារម្មណ៍បំផុតដែលមិនធ្លាប់ឃើញពីមុនមក។

កាលណោះ ត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ បន្ទាប់ពីរឿងនេះបានសាយភាយ ទំព័រ Facebook របស់បុរសកើតឆ្នាំ ១៩៨៩ ឈានដល់ ៨០ម៉ឺនអ្នកតាមដាន។ ត្រឹមតែមួយរយៈពេលខ្លី ជីវិតរបស់ Omar បានផ្លាស់ប្តូរទាំងស្រុង ដោយទទួលរហស្សនាមថា “បុរសអារ៉ាប់ដ៏ស្រស់ស្អាតបំផុតនៅលើភពផែនដី” ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងបរទេស។

យ៉ាងណា ពីមុនមកលោកត្រឹមជា​តារា​ម៉ូដែលធម្មតា ​ហើយក៏មិនជោគជ័យ​ភ្លាមៗដែរ ដោយសារតែមាន​មុខ​មាត់​ស្រស់​ស្អាតពីកំណើត និង​ភ្នែក​ទាក់ទាញពីមនុស្សភេទផ្ទុយ Omar បានក្លាយជា​​តារា​ម៉ូដែល​ឯករាជ្យ អ្នក​ថត​រូប និង​ជា​តារា​សម្ដែងដ៏ល្បីមួយរូប។ ត្រឹមមួយភ្លែត គាត់​បាន​ក្លាយ​ជា​បុគ្គល​ដ៏​ល្បីល្បាញ​ ដែល​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​ស្គាល់និងចង់ឃើញរូបសម្បិត្តិលោកជាខ្លាំង។ នាពេលនោះ លោកបានទទួលការអញ្ជើញជាច្រើនពីឧស្សាហកម្មផ្សាយពាណិជ្ជកម្ម និងម៉ូដ ហើយតែងតែបង្ហាញខ្លួននៅក្នុងកិច្ចសម្ភាសន៍ជាបន្តបន្ទាប់លើកម្មវិធីទូរទស្សន៍ គម្របទស្សនាវដ្តី ការផ្សាយពាណិជ្ជកម្ម និងគម្រោងភាពយន្តផ្សេងៗជាដើម ។

នៅពេលដែលអាជីពកាន់តែជោគជ័យបំផុត កាលពីឆ្នាំ ២០១៥ បុរសរូបសង្ហាម្នាក់នេះក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលផងដែរ នៅពេលដែលគាត់បានប្រកាសរៀបការជាផ្លូវការជាមួយមិត្តស្រី Yasmin Oweidah ដែលជាអ្នកច្នៃម៉ូដក្មេងជាងគាត់ ៤ ឆ្នាំប៉ុណ្ណោះ។ ក្រោយពេលរៀបការ Yasmin ក៏ត្រូវបានគប់ដុំថ្ម ព្រោះនាងត្រូវបានគេគិតថាមានសម្រស់ធម្មតា បើធៀបនឹងស្វាមីដ៏សង្ហារបស់នាង។ នៅខែកញ្ញា ឆ្នាំ ២០១៨ Omar បានប្រកាសនៅលើទំព័រផ្ទាល់ខ្លួនថា លោកនិងភរិយាបានសម្រេចចិត្តបែកគ្នាហើយ និងបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ក្រោយពីអ្នកទាំងពីរមានកូនប្រុសម្នាក់ឈ្មោះ Diyab ជាដំណក់ឈាមរួមគ្នា ។ 

ជាង ១១ ឆ្នាំ ចាប់តាំងពីល្បីល្បាញជុំវិញពិភពលោកដោយចៃដន្យ ជីវិតរបស់ Omar ឥឡូវនេះបានផ្លាស់ប្តូរច្រើន។ មក​ដល់​ពេល​នេះ Omar មានការផ្លាស់ប្តូរច្រើនខ្លាំង បើធៀបទៅនឹងកាលពីលោកនៅអាយុ២៣ ឆ្នាំ ពោលបុរស​សង្ហា​រូប​នេះ​ហាត់​ប្រាណ​ដើម្បីឲ្យ​រាង​កាយ​កាន់​តែ​មាន​សាច់​ដុំ និងមានក្បាល​ទំពែក។ ក្រោយមក គាត់បានផ្លាស់ទៅទីក្រុង Vancouver ប្រទេសកាណាដា ហើយបានចាប់ផ្តើមអាជីពសម្តែង ទោះបីជាកេរ្តិ៍ឈ្មោះរបស់គាត់មិនល្បីល្បាញដូចពីមុនក៏ដោយ។

ជារឿយៗ នៅលើបណ្ដាញសង្គម Omar នៅតែចែករំលែករូបភាពនៃជីវិតប្រចាំថ្ងៃរបស់គាត់ជាមួយអ្នកគាំទ្រជាប្រចាំ។ យ៉ាងណាមិញ មហាជនជាច្រើនបានបញ្ចេញមតិថា លោកលែងរក្សាសម្រស់ដ៏ទាក់ទាញដូចកាលពីមុនទៀតហើយ ហើយស្ទីលរបស់លោកកាន់តែងាកទៅរកលោកខាងលិចទាំងស្រុង។ ទោះបីជាបែបណាក៏ដោយ បុរសអារ៉ាប់រូបនេះនៅតែរក្សាបានឈ្មោះជាបុរសសង្ហាជាងគេលើលោក ដ្បិតថារូបរាងមិនបានដូចពីមុនក៏ពិតមែន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Park Seo Joon ប្រាប់ថា ការសម្ដែងភាពយន្តធ្វើឲ្យលោកមានទំនុកចិត្ត និងក្លាហាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៥ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

សេដ្ឋកិច្ច៥ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត សៃលុន ប្រកាសផ្ដល់ការងារដល់ពលករខ្មែររហូតដល់៧០០ នាក់ ដែលមានតួនាទី និងប្រាក់ខែ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

Sokha Hotels

ព័ត៌មានពេញនិយម