ព័ត៌មានអន្ដរជាតិ
ទីបំផុត អារ៉ាប៊ីសាអូឌីត អនុញ្ញាតឲ្យអាមេរិក ប្រើមូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីវាយអ៊ីរ៉ង់ហើយ
ទីបំផុត ប្រទេសអារ៉ាប៊ីសាអូឌីត បានបើកភ្លើងខៀវ អនុញ្ញាតឲ្យសហរដ្ឋអាមេរិក ប្រើមូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីបើកប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់ហើយ ដែលរឿងនេះច្បាស់ណាស់ថា នឹងធ្វើឲ្យភ្លើងសង្គ្រាមមជ្ឈិមបូព៌ា កាន់តែឆាបឆេះសន្ធោសន្ធៅទៅៗហើយ។

សារព័ត៌មាន Wall Street Journal បានដកស្រង់ប្រភពផ្ទៃក្នុងដែលទម្លាយនៅថ្ងៃអង្គារទី២៤ខែមីនាឆ្នាំ២០២៦ថា អារ៉ាប៊ីសាអូឌីត ពេលនេះអនុញ្ញាតឲ្យអាមេរិកប្រើមូលដ្ឋានទ័ពអាកាស King Fahd នៅប៉ែកខាងលិចនៃឧបទ្វីបអារ៉ាប់ ធ្វើជាបន្ទាយ ដើម្បីច្បាំងជាមួយអ៊ីរ៉ង់ហើយ។
ដ្បិតគ្មានការបញ្ជាក់ច្បាស់ ប៉ុន្តែគេដឹងថា មូលហេតុដែលអារ៉ាប៊ីសាអូឌីតសម្រេចចិត្តបែបនេះ គឺដោយសារអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz និងវាយប្រហារដោយដ្រូនលើរោងចក្រប្រេង Aramco ទើបធ្វើឲ្យទីក្រុងរីយ៉ាដ យល់ថា សន្តិសុខជាតិរបស់ខ្លួនស្ថិតក្នុងគ្រោះថ្នាក់បំផុតហើយនាពេលនេះ។
ម្យ៉ាង វាក៏អាចដោយសារសម្ពាធនិងការធានាពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែរ ដែលលោកប្រហែលផ្តល់ការធានាសន្តិសុខកម្រិតខ្ពស់ ឬកិច្ចព្រមព្រៀងអាវុធខ្នាតយក្សណាមួយ ជាថ្នូរនឹងការប្រើប្រាស់មូលដ្ឋាន King Fahd។

មុននេះ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan បានបញ្ជាក់រួចហើយថា ការអត់ធ្មត់ មានដែនកំណត់ ខណៈព្រះអង្គម្ចាស់ Mohammed bin Salman ក៏ប្រកាសក្តែងៗពីការត្រៀមលក្ខណៈដើម្បីចូលរួម ក្នុងប្រតិបត្តិការទាំងឡាយណាដែលផ្តោតគោលដៅលើ អ៊ីរ៉ង់ផងដែរ។
King Fahd គឺជាមូលដ្ឋានទ័ពអាកាសយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់អារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅជិតទីក្រុង Taif។ វាស្ថិតនៅកម្ពស់ខ្ពស់លើតំបន់ភ្នំ ជាមួយអាកាសធាតុត្រជាក់ជាងតំបន់វាលខ្សាច់ ដែលផ្តល់ភាពងាយស្រួលដល់ការថែទាំម៉ាស៊ីនយន្តហោះចម្បាំង។
ពេលកងទ័ពអាមេរិកប្រើមូលដ្ឋាននេះ, King Fahd នឹងក្លាយជាកន្លែងចាក់ប្រេងលើអាកាស និងជាមូលដ្ឋានសម្រាកសម្រាប់យន្តហោះចម្បាំងអាមេរិក ដែលធ្វើដំណើរមកពីតំបន់អឺរ៉ុប ឬសមុទ្រមេឌីទែរ៉ាណេ។ មុននេះដែរ កងទ័ពអាកាសអាមេរិកនិងអារ៉ាប៊ីសាអូឌីត បានបង្កើនសមយុទ្ធរួមគ្នារួចទៅហើយនៅទីនោះ ដើម្បីត្រៀមបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំទៅលើគោលដៅយុទ្ធសាស្ត្រក្នុងដីអ៊ីរ៉ង់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


