ព័ត៌មានអន្ដរជាតិ
ប្រទេសតំបន់អារ៉ាប់ ថ្កោលទោសអ៊ីស្រាអែល ដែលរំលោភបំពានលើតំបន់សាសនា នៅក្រុង ហ្សេរុយសាឡឹម
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសតំបន់អារ៉ាប់ រួមមាន ប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម ហ្ស៊កដានី តួកគី អេហ្ស៊ីប ឥណ្ឌូនេស៊ី ប៉ាគីស្ថាន និងកាតា កាលពីថ្ងៃព្រហស្បតិ៍ទី២៣មេសា បានរួមគ្នាថ្កោលទោសចំពោះ «ការរំលោភបំពានម្តងហើយម្តងទៀតរបស់អាជ្ញាធរយោធាកាន់កាប់របស់អ៊ីស្រាអែល» ទៅលើស្ថានភាពដើមនៃប្រវត្តិសាស្ត្រ និងច្បាប់នៃទីតាំងសក្ការៈបូជាសាសនាអ៊ីស្លាម និងគ្រិស្តសាសនា នៅក្នុងទីក្រុងហ្សេរុយសាឡឹម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រ (អារ៉ាប៊ីសាអូឌីត) ពួកគេបានថ្កោលទោស «ការចូលរំលោភបំពានដដែលៗពីសំណាក់ក្រុមអ្នកតាំងទីលំនៅអ៊ីស្រាអែល និងបណ្តារដ្ឋមន្ត្រីជ្រុលនិយមទៅក្នុងវិហារអាល់អាកសា (Al-Aqsa) ព្រមទាំងការបង្ហូតទង់ជាតិអ៊ីស្រាអែល នៅតាមទីធ្លានៃវិហារនោះផងដែរ។
យោងតាមទីភ្នាក់ងារ alarabiya រដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា «សកម្មភាពញុះញង់ទាំងនេះនៅវិហារអាល់អាកសា បង្កើតបានជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ហើយតំណាងឲ្យការញុះញង់ដែលមិនអាចទទួលយកបានចំពោះប្រជាជនមូស្លីមទូទាំងពិភពលោក»។
ក្រុមរដ្ឋមន្ត្រីបានបន្តថ្កោលទោសចំពោះសកម្មភាពពង្រីកការតាំងទីលំនៅខុសច្បាប់ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស រួមទាំងការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការអនុម័តលើការតាំងទីលំនៅថ្មីជាង ៣០ កន្លែងបន្ថែមទៀត ព្រមទាំងការបន្តបង្កើនអំពើហិង្សាពីសំណាក់ក្រុមអ្នកតាំងទីលំនៅ (អ៊ីស្រាអែល) ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅតំបន់ West Bank ដែលកំពុងស្ថិតក្រោមការកាន់កាប់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


