Connect with us

ព័ត៌មានអន្ដរជាតិ

អារ៉ាប៊ីសាអូឌីត ចេញ​ប្រតិកម្ម​ឲ្យ​ភាគីអាមេរិកនិង​អ៊ីរ៉ង់ បញ្ឈប់​ការ​ប្រយុទ្ធ ជំនួស​ដោយ​ផ្លូវការទូត

បានផុស

នៅ

ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្តែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាពតានតឹងដែលត្រូវបានគេមើលឃើញនៅក្នុងតំបន់ កាលពីថ្ងៃចន្ទ ទី៤ ខែឧសភា បន្ទាប់ពីមានការវាយប្រហាររបស់​អ៊ីរ៉ង់ទៅលើនាវាសហរដ្ឋអាមេរិក និង​រោងចក្រថាមពល​របស់​អារ៉ាប់រួម (UAE) ហើយ អារ៉ាប៊ីសាអូឌីត បានជំរុញឲ្យមានការអត់ធ្មត់ និងប្រើប្រាស់ផ្លូវការទូត។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ព្រះរាជាណាចក្រ (អារ៉ាប៊ីសាអូឌីត) មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនូវភាពតានតឹងផ្នែកយោធានៅក្នុងតំបន់នាពេលបច្ចុប្បន្ន»។ ហេតុដូច្នេះហើយ ទីក្រុងរីយ៉ាត (Riyadh) សូមអំពាវនាវឲ្យមានការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសប៉ាគីស្ថាននិងបានជំរុញឲ្យមានការអត់ធ្មត់ ដើម្បីបង្ការកុំឲ្យមានអស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់។

យោងតាមការចុះផ្សាយពី Saudi Gazette ព្រះរាជាណាចក្រក៏បានបញ្ជាក់ផងដែរថា វាគឺជាការចាំបាច់ណាស់ក្នុងការស្តារឡើងវិញនូវសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz ដោយមិនមានការរឹតត្បិតណាមួយឡើយ។

ក្រសួងបានបញ្ជាក់ថា លក្ខខណ្ឌ និងស្ថានភាពនៃផ្លូវទឹកនេះ ចាំបាច់ត្រូវតែត្រឡប់ទៅរកសភាពដើមវិញ ដូចកាលពីមុនពេលមានសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ដោយឡែក ក្រសួងការពារជាតិអារ៉ាប់រួម (UAE) បានឲ្យដឹងថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលបាលីស្ទិក ចំនួន ១២ គ្រាប់, មីស៊ីលបញ្ជាទិសចំនួន ៣ គ្រាប់ និងដ្រូនចំនួន ៤ គ្រឿង ដែលត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ដែលបណ្តាលឲ្យមនុស្ស ៣ នាក់រងរបួសស្រាល។

មិនតែប៉ុណ្ណោះ មេទ័ពកំពូលរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បានមានលើកឡើងដែរថា ប្រទេសអ៊ីរ៉ង់បានបើកការបាញ់ប្រហារទៅលើនាវាជើងទឹកអាមេរិក និងនាវាពាណិជ្ជកម្មនានា កាលពីព្រឹកថ្ងៃចន្ទ មុនពេលដែលកងកម្លាំងរបស់លោកបានបាញ់តបតវិញ និងបានកម្ទេចទូកតូចៗរបស់អ៊ីរ៉ង់ចំនួន ៦ គ្រឿង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

រដ្ឋមន្ត្រី​អាមេរិក៖ ប្រើវិធានការដាក់​សម្ពាធសេដ្ឋកិច្ចអ៊ីរ៉ង់​ រហូតគ្មានលុយបើកឲ្យទាហាន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម