ព័ត៌មានអន្ដរជាតិ
អារ៉ាប៊ីសាអូឌីត បាញ់កម្ទេចដ្រូនអ៊ីរ៉ង់ ៣គ្រឿង ខាងកើតរាជធានី រីយ៉ាដ
សារព័ត៌មាន Times of Israel ចេញផ្សាយនៅថ្ងៃសុក្រទី៦ខែមីនាថា ស្តេចប្រេងអាស៊ីគឺអារ៉ាប៊ីសាអូឌីត បានបាញ់ស្ទាក់និងកម្ទេចដ្រូនអ៊ីរ៉ង់ចំនួន៣គ្រឿង ស្របពេលទីក្រុងតេហេរ៉ង់ បង្កើនការវាយប្រហារក្នុងតំបន់ កំណត់គោលដៅជាពិសេសលើមូលដ្ឋានទ័ពអាមេរិក នៅតាមប្រទេសជិតខាងខ្លួន។

តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត, ដ្រូនទាំងនេះត្រូវបានបាញ់កម្ទេចនៅភាគខាងកើតទីក្រុងរីយ៉ាដ ប៉ុន្តែមិនបង្កការខូចខាតធ្ងន់ធ្ងរ ឬបណ្តាលឲ្យបាត់បង់ជីវិតមនុស្សនៅក្នុងការបាញ់ស្ទាក់នេះឡើយ។
ក្រៅពីដ្រូន អារ៉ាប៊ីសាអូឌីតក៏រាយការណ៍ពីការបាញ់ស្ទាក់មីស៊ីលបាលីស្ទីកចំនួន៣គ្រាប់ ដែលតម្រង់ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាស Prince Sultan ក្បែរទីក្រុងរីយ៉ាដផងដែរ។
ជុំវិញរឿងនេះ រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានថ្កោលទោសទង្វើរបស់អ៊ីរ៉ង់ថាជា «សកម្មភាពដ៏កំសាក» និងជាការរំលោភបំពានលើអធិបតេយ្យភាពរបស់ខ្លួន ហើយសង្កត់ធ្ងន់ថា អារ៉ាប៊ីសាអូឌីត នឹងធ្វើគ្រប់យ៉ាងដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធនិងប្រជាជនរបស់ខ្លួន។

សូមជម្រាបថា អ៊ីរ៉ង់បានពង្រីកការវាយប្រហាររបស់ខ្លួនទៅលើបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ រួមមានអារ៉ាប៊ីសាអូឌីត កាតា និងគុយវ៉ែត ដើម្បីសងសឹកនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើទឹកដីអ៊ីរ៉ង់។
មុននេះ អ៊ីរ៉ង់បានបើកការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Aramco នៅអារ៉ាប៊ីសាអូឌីតរួចទៅហើយ ក្នុងគោលបំណងរុញតម្លៃប្រេងពិភពលោកឲ្យហក់ឡើងខ្ពស់ ដើម្បីបង្ខំឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើអាមេរិកឲ្យបញ្ឈប់ការវាយប្រហារលើខ្លួន។
យ៉ាងណា អារ៉ាប៊ីសាអូឌីតបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យចាត់វិធានការភ្លាមៗប្រឆាំងនឹងអ៊ីរ៉ង់ ហើយក្នុងពេលជាមួយគ្នានេះ ទីក្រុងរីយ៉ាដ ក៏បង្កើនកិច្ចសហការយោធាយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកផងដែរ ដើម្បីចែករំលែកទិន្នន័យរ៉ាដា និងប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស Patriot និង THAAD បន្ថែម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


