ព័ត៌មានអន្ដរជាតិ
បៃដិននិងនេតាន់យ៉ាហ៊ូសន្ទនាគ្នា ប៉ុន្មានថ្ងៃក្រោយសង្ស័យអ៊ីរ៉ង់ធ្វើតេស្តនុយក្លេអ៊ែរក្រោមដី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ កំណត់ពេលពិភាក្សាគ្នានៅថ្ងៃនេះ បន្ទាប់ពីការខកខាននិយាយអស់រយៈពេលច្រើនសប្តាហ៍ និងនៅក្រោយតែប៉ុន្មានថ្ងៃនៃហេតុដែលត្រូវបានដាក់ការសង្ស័យថា«ជាការសាកល្បងអាវុធនុយក្លេអ៊ែរក្រោមដីរបស់អ៊ីរ៉ង់»។

សារព័ត៌មាន Times of Israel បានផ្សាយផ្ទាល់នូវចំណងជើងធំៗថា៖«នេតាន់យ៉ាហ៊ូ និង បៃដិន កំណត់ជជែកពិភាក្សាគ្នាស្តីពីអ៊ីរ៉ង់នៅថ្ងៃនេះ បន្ទាប់ពីមិនបាននិយាយគ្នាអស់រយៈពេលជាច្រើនសប្តាហ៍»។
ទោះបីជាបែបណាក្តី សារព័ត៌មានរបស់ប្រទេសអ៊ីស្រាអែលដដែលនេះមិនបានបង្ហាញព័ត៌មានលម្អិតណាមួយក្រៅពីនេះទេ។
កាលថ្ងៃទី៥តុលាកន្លងទៅ មានហេតុការណ៍រញ្ជួយដីមួយដែលមានកម្លាំង៤,៦រ៉ិចទ័រ ដែលបានរង្គើដលខេត្ត Semnan របស់ប្រទេសអ៊ីរ៉ង់ ដែលបង្កឲ្យមានការសង្ស័យអំពីថាតើ ការញ័ររញ្ជួយនោះជារឿងធម្មជាតិឬក៏ជាលទ្ធផលនៃការធ្វើតេស្តសាកល្បងនុយក្លេអ៊ែរយ៉ាងសម្ងាត់។
ភាពតានតឹងរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលនៅកម្រិតខ្ពស់បំផុតនាពេលនេះ បានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមរាលដាលកាន់តែខ្លាំង ស្របពេលដែលអ៊ីស្រាអែលបន្តវាយប្រហារក្រុមសកម្មប្រយុទ្ធនានាដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងប្រទេស លីបង់ យេម៉ែន ស៊ីរី អ៊ីរ៉ាក់ និង នៅតំបន់ហ្គាហ្សា។
យោងតាមមជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) ការញ័ររញ្ជួយដីដែលមានជម្រៅ១០គីឡូម៉ែត្រក្នុងដី ដែលមានចំណាយ៤៤គីឡូម៉ែត្រ។ ទោះបីយ៉ាងណា ការរញ្ជួយដីដ៏កម្រនេះនៅប្រទេសអ៊ីរ៉ង់ចំពេលមានការតានតឹងបែបនេះ បានធ្វើឲ្យអន្តរជាតិមានក្តីព្រួយបារម្ភជាខ្លាំង។
ជាមួយគ្នានេះ ប្រមុខដឹកនាំនៃប្រទេសរុស្ស៊ី គឺលោក វ៉្លាឌីមៀ ពូទីន ក៏គ្រោងជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ជាលើកដំបូងនៅឯវេទិកាមួយនៅប្រទេសTurkmenistan.ក្នុងតំបន់អាស៊ីកណ្តាលនៅថ្ងៃសុក្រខាងមុខនេះ។
រុស្ស៊ីបានចាប់ដៃអ៊ីរ៉ង់ជាប់សម្រាប់កិច្ចសហប្រតិបត្តិការយោធាយ៉ាងស៊ីជម្រៅ ចាប់តាំងពីខ្លួនបានឈ្លានពានអ៊ុយក្រែនកាលពីដើមឆ្នាំ២០២២ ដោយអ៊ីរ៉ង់បានផ្គត់ផ្គង់សព្វាវុធ និងយន្តហោះគ្មានមនុស្សបើកទៅដល់ភាគីរុស្ស៊ីសម្រាប់ប្រយុទ្ធនៅសមរភូមិនៅអ៊ុយក្រែនដែលមានអាមេរិកនិងអឺរ៉ុបនៅគាំទ្រនោះ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


