Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

បានផុស

នៅ

ប្រមុខរដ្ឋាភិបាលកម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ការគូសបញ្ជាក់នេះ ធ្វើឡើង នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកការងារ ជាមួយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួប លោកនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណដល់ សម្តេចបវរធិបតី និងលោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំពិសារអាហារពេលព្រឹកការងារនាពេលនេះ។ ការណ៍នេះបានឆ្លុះបញ្ចាំងអំពីការបន្តថែរក្សាមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានអបអរសាទរប្រទេសកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន នៅក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី រយៈពេលជាង១ឆ្នាំកន្លងមកនេះ និងអបអរសាទរកម្ពុជាដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ខាងមុខនេះ។

ប្រមុខរដ្ឋាភិបាលទាំងបីបានចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍប្រទេសរៀងៗខ្លួន និងគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តការជួបប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យលើគ្រប់វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ចនិងវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារជាតិ និងសន្ដិសុខ ព្រមទាំងការអប់រំនិងបណ្ដុះបណ្ដាល ជាដើម។

នាយករដ្ឋមន្ត្រីទាំងបីក៏បានផ្លាស់ប្ដូរទស្សនៈអំពីបញ្ហាតំបន់មួយចំនួន រួមទាំងដំណើរការកសាងសហគមន៍អាស៊ាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

សម្ដេចធិបតីអំពាវនាវឱ្យគ្រប់ភាគីចូលរួមប្រយុទ្ធប្រឆាំងអំពើរំលោភបំពានលើកុមារ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

នាយករដ្ឋមន្ត្រី​ជប៉ុន Shigeru Ishiba ​នឹ​ងលាលែង​ ​ក្រោយ​កាន់​អំណាច​​ប្រមាណ​១០ខែ​​

ព័ត៌មានជាតិ២៥ នាទីutes មុន

នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញគ្រប់ភាគីរួមគ្នាប្រឆាំងរាល់អំពើរំលោភបំពានចំពោះកុមារគ្រប់រូបភាព

សន្តិសុខសង្គម៣២ នាទីutes មុន

ឆេះរោងចក្រស្បែកជើង ០១ កន្លែង នៅសង្កាត់ចោមចៅទី ០៣ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០៨ គ្រឿង

ព័ត៌មានជាតិ៣៦ នាទីutes មុន

នាយករដ្ឋមន្ត្រី ថា រដ្ឋាភិបាលត្រូវការអង្គការសង្គមស៊ីវិលដែលជួយកម្ពុជាពិតដោយបេះដូង

Sokha Hotels

ព័ត៌មានពេញនិយម