ព័ត៌មានអន្ដរជាតិ
អង្គការណាតូនឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំសប្តាហ៍ក្រោយ ខណៈរុស្ស៊ីគំរាមលោកខាងលិច
អង្គការណាតូនឹងធ្វើសមយុទ្ធដ៏ធំមួយមិនធ្លាប់មានដែលគ្រោងទុកនៅសប្តាហ៍ក្រោយ ប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រកាសការផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ដើម្បីបំបាក់ទឹកចិត្តសម្ព័ន្ធមិត្តលោកខាងលិចដែលគាំទ្រអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១១ខែកញ្ញានេះ។

សមយុទ្ធដែលគេឲ្យឈ្មោះថា «Stadfast Noon» នឹងចាប់ផ្តើមនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ក្នុងរយៈពេលប្រហែលពីរសប្តាហ៍ដឹកនាំដោយប្រទេសបែលហ្ស៊ិក និងហូឡង់ ដោយប្រើប្រាស់មូលដ្ឋានយោធា៨ និងមានការចូលរួមពីបុគ្គលិកយោធាចំនួន ២០០០នាក់ និងយន្តហោះ៦០គ្រឿងមកពី១៣ប្រទេស ខណៈសមយុទ្ធនេះត្រូវបានធ្វើឡើងនៅពេលដូចគ្នាជារៀងរាល់ឆ្នាំអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
នៅក្នុងសមយុទ្ធនេះក៏មានយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរចូលរួមផងដែរ ខណៈសមយុទ្ធនេះភាគច្រើនធ្វើនៅចម្ងាយប្រហែល៩០០គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី ក្នុងសមុទ្រខាងជើង។ មន្ត្រីអង្គការណាតូក៏បានជូនដំណឹងពីការធ្វើសមយុទ្ធនេះដល់ទីក្រុងមូស្គូ។
អគ្គលេខាធិការអង្គការណាតូថ្មី លោក Mark Rutte បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងឡុងថា៖«នៅក្នុងពិភពលោកដែលមិនមានស្តិរភាព វាមានសារៈសំខាន់ណាស់ដែលយើងសាកល្បងការការពាររបស់យើង ហើយយើងពង្រឹងការការពាររបស់យើងដើម្បីឱ្យសត្រូវរបស់យើងដឹងថា ណាតូ បានត្រៀមខ្លួនរួចរាល់ហើយ និងអាចឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ»។
ប្រមុខថ្មីរបស់អង្គការ ណាតូ រូបនេះក៏គាំទ្រអ៊ុយក្រែនជាអាទិភាពកំពូលផងដែរ ហើយនិយាយថា លោកនឹងធ្វើការជាមួយប្រធានាធិបតីអាមេរិកណាមួយ។

យោងតាមលោក Angus Lapsley ជំនួយការអគ្គលេខាធិការអង្គការ ណាតូ ទទួលបន្ទុកគោលនយោបាយ និងផែនការការពារជាតិ បាននិយាយថា សមយុទ្ធនេះមានគោលបំណងបង្ហាញថា សមត្ថភាពរបស់សម្ព័ន្ធភាពក្នុងការទប់ទល់នឹងការគំរាមកំហែងណាមួយចំពោះប្រទេសសមាជិកទាំង៣២គឺមានភាពរឹងមាំ។
ជាមួយគ្នានេះអង្គការណាតូ បាននឹងកំពុងតាមដានការការរីកចម្រើនរបស់កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរ ការពង្រីកយ៉ាងឆាប់រហ័សនៃសមត្ថភាពនុយក្លេអ៊ែររបស់ចិន និងការអភិវឌ្ឍន៍នៅអ៊ីរ៉ង់ ប៉ុន្តែជាក់ស្តែងអ្វីដែលយើងព្រួយបារម្ភបំផុតគឺរុស្ស៊ី។
លោកបាននិយាយថា ទីក្រុងមូស្គូបាននឹងកំពុងវិនិយោគកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ជាមួយនឹងការបង្កើនល្បឿននៃអាំងតង់ស៊ីតេក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ និងបានកត់ថាសម្គាល់ថាថ្មីៗនេះ ទីក្រុងមូស្គូទំនងជាមានការប៉ុនប៉ងច្បាស់លាស់មួយលើណាតូជុំវិញការគាំទ្រអ៊ុយក្រែន។
លោកពូទីន បានគំរាមកំហែងលោកខាងលិចជាញឹកញាប់ជាមួយនឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។ នៅក្នុងការព្រមានដ៏ខ្លាំងក្លាថ្មីមួយកាលពីចុងខែមុន លោក ពូទីន បាននិយាយថា ការវាយប្រហារធម្មតាលើប្រទេសរុស្ស៊ីដោយប្រទេសណាមួយដែលមានការគាំទ្រពីមហាអំណាចនុយក្លេអ៊ែរនឹងត្រូវបានចាត់ទុកថាជាការវាយប្រហាររួមគ្នា។ ការគម្រាមកំហែងនេះគឺចង់រារាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនឱ្យអនុញ្ញាតឱ្យអ៊ុយក្រែនវាយលុកចូលទឹកដីរុស្ស៊ីដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


