សន្តិសុខសង្គម
ផ្គររន្ទះបាញ់សម្លាប់ស្ត្រីវ័យ៣០ឆ្នាំម្នាក់ ខណៈកំពុងឃ្វាលគោតាមវាលស្រែ
ស្រ្តីវ័យ៣០ឆ្នាំម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅលើភ្លឺស្រែ ខណៈកំពុងដើរឃ្វាលគោនៅកណ្ដាលវាលស្រែក្រោមដំណក់ទឹកភ្លៀង។ បើតាមការអះអាងពីសមត្ថកិច្ចនៅតំបន់នោះបានបញ្ជាក់ថា ហេតុការណ៍នៃគ្រោះធម្មជាតិនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១និង២០នាទីរសៀល នៅចំណុចក្រុមទី៣ ភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

តាមការលើកឡើងពីឪពុកម្ដាយរបស់ស្ត្រីរងគ្រោះបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺកូនស្រីរបស់គាត់ឈ្មោះ ខេង ភេន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិមុខរាហ៍១ ឃុំមុខរាហ៍ បានចេញទៅឃ្វាលគោនៅចំណុចកើតហេតុខាងលើ គាប់ជួនពេលនោះក៏ស្រាប់តែមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ហើយស្នូររន្ទះក៏បានបាញ់លាន់ឮក៏ក្រើក ទីបំផុតទើបដឹងថាកូនស្រីរបស់ពួកគាត់ត្រូវរន្ទះបាញ់ស្លាប់នៅកណ្ដាលភ្លឺស្រែ។
ក្រោយដឹងហេតុកម្លាំងជំនាញផ្នែកកោសល្យវិច័យបានចុះទៅពិនិត្យសព និងតាមការបញ្ជាក់ពីក្រុមគ្រួសារនៃសព ទើបសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សោ និយមរ័ត្ន


-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


