សេដ្ឋកិច្ច
ប្រធានសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន សន្យាខិតខំកៀរគរ ការវិនិយោគក្នុងវិស័យដំឡូងមី
លោក វុង ជាវ ប្រធានសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិនពេញចិត្តក្នុងការ ចុះជួយណែនាំ បណ្តុះបណ្តាល និងជំរុញការងារបង្កើនទិន្នផលការដាំដុះដំឡូងមីឲ្យទទួលបាននូវទិន្នផលជាអតិបរិមា ទាំងបរិមាណ និងគុណភាព។

លោក វុង ជាវ បានលើកឡើងក្នុងពិធីសម្ពោធស្នាក់ការសេវាកម្មឧស្សាហកម្មដំឡូងមីអាណៃពូ និងសិក្ខាសាលាចែករំលែកបច្ចេកទេសដាំដុះដំឡូងមីតាមបែបវិទ្យាសាស្ត្រ កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤។
លោក វុង ជាវ បានលើកឡើងថា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន នឹងជួយជំរុញការងារបង្កើនទិន្នផលការដាំដុះដំឡូងមី ឲ្យទទួលបាននូវទិន្នផលជាអតិបរិមា ទាំងបរិមាណ និងគុណភាព ផ្សព្វផ្សាយនូវឱកាសទីផ្សារសម្រាប់ដំណាំដំឡូងមី ជូនដល់ប្រជាកសិករក្នុងមូលដ្ឋាន និងសូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅពីសំណាក់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលមានការយកចិត្តទុកដាក់ខ្ពស់ លើការជួយជំរុញបច្ចេកទេសកសិកម្មដាំដុះធានាបង្កើននូវបរិមាណទិន្នផលដែលមានគុណភាពស្របតាមតម្រូវការទីផ្សារ បង្កើននូវសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន នឹងខិតខំប្រឹងប្រែងកៀរគរការវិនិយោគ បណ្តុះបណ្តាលដល់កសិករនូវបច្ចេកទេសកសិកម្មតាមបែបវិទ្យាសាស្រ្តទំនើប ធានាដល់ការបង្កើនទិន្នផលខ្ពស់ មានគុណភាពស្តង់ដារ និងខិតខំស្វែងរកទីផ្សារនាំចេញជូនកសិករក្នុងតម្លៃសមរម្យ ព្រោះកន្លងមកកសិករអាចប្រមូលផលបានច្រើន ប៉ុន្តែមានការចំនាយខ្ពស់ ទទួលបានប្រាក់ចំណេញតិចតួច ដោយសារការដាំដុះធ្វើតាមទម្លាប់ និងមិនមានបច្ចេកទេសត្រឹមត្រូវ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងជំរុញឲ្យប្រជាកសិករទាំងអស់ដែលមានវត្តមានចូលរួម យកចិត្តទុកដាក់ស្តាប់ និងទទួលយកនូវចំណេះដឹងដែលទទួលបានថ្ងៃនះ រាប់ចាប់ពីការជ្រើសរើសពូជ ការរៀបចំដី ការប្រើប្រាស់ជី ការថែទាំផ្សេងៗ យកទៅអនុវត្តលើការដាំដុះដើម្បីអាចទទួលបាននូវទិន្នផលខ្ពស់ និងមានគុណភាពស្តង់ដារកំណត់របស់អ្នកទិញ។

ជាងនេះទៀតប្រជាកសិករ និងអ្នកទិញ ត្រូវមានការស្មោះត្រង់រវាងគ្នា និងគ្នា ធ្វើយ៉ាងណាភាគីទាំងអស់ទទួលបាននូវប្រាក់ចំណេញ ជួយដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងអស់គ្នា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


