ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ខ្សឹបប្រាប់អាមេរិកថា ខ្លួននឹងមិនវាយរោងចក្រប្រេង ឬនុយក្លេអ៊ែរអ៊ីរ៉ង់ទេ
ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាមេរិកចំនួន២គឺ Washington Post និង The Wall Street Journal បានចុះផ្សាយកាលពីថ្ងៃទី១៤ខែតុលាថា គម្រោងសងសឹករបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់ នឹងមិនមានគោលដៅវាយប្រហាររោងចក្រប្រេង ឬក៏នុយក្លេអ៊ែរនោះឡើយ។

ប្រភពដែលបង្ហើបប្រាប់ Washington Post បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធានាអះអាងប្រាប់សេតវិមានថា ការវាយសងសឹកដែលខ្លួនកំពុងពិចារណា នឹងផ្ដោតសំខាន់លើតែទីតាំងយោធាក្នុងប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះ។
ចំណែកឯ The Wall Street Journal បានស្រង់សម្ដីពីប្រភពរបស់ខ្លួន និងរាយការណ៍ថា ការអះអាងនេះ ធ្វើឡើងនៅក្នុងការហៅទូរសព្ទរវាងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងលោក Netanyahu កាលពីសប្ដាហ៍មុន ព្រមទាំងកិច្ចសន្ទនាកាលពីពេលថ្មីៗរវាងលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក និងលោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល។
អ៊ីស្រាអែល បានប្ដេជ្ញាវាយសងសឹក បន្ទាប់ពីអ៊ីរ៉ង់បានផ្លោងមីស៊ីលប្រមាណ២០០គ្រាប់ចូលទៅក្នុងទឹកដីរបស់ខ្លួន កាលពីថ្ងៃទី១ខែតុលា ដែលជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់ ព្រមទាំងការសម្លាប់មេបញ្ជាការម្នាក់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
ក្នុងឆ្នាំ២០២៤ អ៊ីរ៉ង់ បានធ្វើការវាយប្រហារដោយផ្ទាល់ទៅលើអ៊ីស្រាអែលចំនួន២លើក ដោយលើកដំបូងបានកើតឡើងកាលពីខែមេសា ដោយកាលណោះអ៊ីរ៉ង់ថា វាជាការឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងរដ្ឋធានី Damascus ប្រទេសស៊ីរី។
ប្រធានាធិបតីអាមេរិក បានព្រមានអ៊ីស្រាអែលកុំឲ្យវាយប្រហារសងសឹកទៅលើរោងចក្រប្រេង ឬក៏រោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីបញ្ចៀសការរីកសាយភាយកាន់តែធំឡើងនៃសង្គ្រាមក្នុងតំបន់ ក៏ដូចជាការធ្វើឲ្យតម្លៃថាមពលនៅលើពិភពលោកមានការកើនឡើងខ្លាំង៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១៩ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


