ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី អ៊ីរ៉ង់ ប្រកាសថា លុយបង្កកចំនួន៦ប៊ីលានដុល្លារ នឹងទទួលបានពីកាតា
ប្រធានាធិបតី Masoud Pezeshkian នៅថ្ងៃទី២៩ ខែមិថុនា បានប្រកាសថា ទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ចំនួន ៦ប៊ីលានដុល្លារ នឹងផ្ទេរមកវិញតាមរយៈប្រទេសកាតា។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា ទណ្ឌកម្មលើប្រេង និងគីមីឥន្ធនៈ ក៏ត្រូវបានដកចេញក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព ដែលលោកប្រសិទ្ធនាមថាជា «ជ័យជម្នះដ៏អស្ចារ្យ» សម្រាប់ប្រជាជនអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានដកស្រង់សម្តីរបស់លោក Pezeshkian ដែលបានថ្លែងថា «ទឹកប្រាក់ ៦ប៊ីលានដុល្លារនេះ គឺជាផ្នែកមួយនៃមូលនិធិសរុបចំនួន ១២ប៊ីលានដុល្លាររបស់អ៊ីរ៉ង់ ដែលកំពុងរក្សាទុកក្នុងប្រទេសកាតា ហើយការតាមដានបន្តកំពុងត្រូវបានធ្វើឡើង ដើម្បីនាំយកថវិកាដែលនៅសេសសល់ត្រឡប់មកវិញ។ ការដោះលែងមូលនិធិ និងការបន្ធូរបន្ថយទណ្ឌកម្មនេះ គឺជាផ្នែកមួយនៃក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចចរចានៅលើទឹកដីស្វីស និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅទីក្រុងអ៊ីស្លាម៉ាបាដ»។
មិនតែប៉ុណ្ណោះ លោក Pezeshkian បានកោតសរសើរចំពោះភាពរឹងមាំរបស់ប្រជាជនអ៊ីរ៉ង់ ក្នុងកំឡុងពេលមានសង្គ្រាម ដោយលោកកត់សម្គាល់ថា ទោះបីជាមានការធ្វើឃាតលើថ្នាក់ដឹកនាំ រដ្ឋមន្ត្រី មេបញ្ជាការ បញ្ញវន្ត និងសូម្បីតែកុមារសាលាក៏ដោយ ក៏ប្រជាជាតិ កងកម្លាំងប្រដាប់អាវុធ និងរដ្ឋាភិបាល បានរួបរួមគ្នាដើម្បីការពារប្រទេសជាតិ។ លោកបានបន្តថា អាមេរិក និងអ៊ីស្រាអែល បានប្រើប្រាស់សមត្ថភាពទាំងអស់របស់ពួកគេ ដើម្បីធ្វើឲ្យអ៊ីរ៉ង់បាត់បង់ស្ថិរភាព ដោយជឿថា សម្ពាធសេដ្ឋកិច្ចនឹងធ្វើឲ្យប្រទេសនេះដួលរលំ ប៉ុន្តែភាពធន់របស់ប្រជាជន និងការគាំទ្រពីព្រះបានធ្វើឲ្យការគណនារបស់ពួកគេត្រូវបរាជ័យ។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ជាថ្មីថា អ៊ីរ៉ង់មិនស្វែងរកការបង្កើតអាវុធនុយក្លេអ៊ែរនោះទេ ដែលនេះជាជំហរមួយត្រូវបានថ្លែងយ៉ាងច្បាស់លាស់ដោយមេដឹកនាំដែលបានពលីជីវិត ហើយជំហរនេះនៅតែមានសុពលភាពដដែល។ លោកក៏បានគូសបញ្ចាក់ថា «យើងផ្តល់ការធានានេះដល់សហគមន៍អន្តរជាតិថា សកម្មភាពនានានឹងមានសមាមាត្រទៅនឹងតម្រូវការរបស់ប្រទេសជាតិ និងស្ថិតនៅក្នុងក្របខ័ណ្ឌនៃគោលនយោបាយដែលយើងបានប្រកាស»។
ទោះជាយ៉ាងណា ខណៈពេលដែលលោក Pezeshkian ព្យាយាមបង្ហាញប្រាប់ប្រជាជនខ្លួនថា ការដោះលែងលុយ ៦ប៊ីលានដុល្លារដំណាក់កាលដំបូងជា «ជ័យជម្នះ» ពីកិច្ចចរចាបណ្តោះអាសន្ន មន្ត្រីសហរដ្ឋអាមេរិកបានចេញមុខបដិសេធភ្លាមៗថា មិនទាន់មានការដោះលែងសាច់ប្រាក់ណាមួយឡើយ ដែលការណ៍នេះឆ្លុះបញ្ចាំងពីភាពរង្គោះរង្គើ និងលទ្ធភាពនៃការងាកថយក្រោយនៃកិច្ចចរចាសន្តិភាព។
សូមបញ្ចាក់ដែរថា ថវិកាចំនួន ១២ប៊ីលានដុល្លាររបស់អ៊ីរ៉ង់ដែលរក្សាទុកនៅក្នុងប្រទេសកាតា គឺជាប្រាក់បានមកពីការលក់ប្រេងរបស់អ៊ីរ៉ង់ទៅឲ្យបណ្តាប្រទេសនានា (ដូចជាកូរ៉េខាងត្បូង) ប៉ុន្តែត្រូវបានបង្កកទុក មិនអាចដកយកទៅប្រើប្រាស់បាន ក្រោមទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងរបស់អាមេរិកប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងសកម្មភាពយោធារបស់ទីក្រុងតេហេរ៉ង់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អុីរ៉ង់ រឹតបន្តឹងការគ្រប់គ្រងច្រក Hormuz និងព្រមានកប៉ាល់ ដែលមិនព្រមដើរតាមផ្លូវរបស់ខ្លួន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


