ព័ត៌មានអន្ដរជាតិ
អុីរ៉ង់ រឹតបន្តឹងការគ្រប់គ្រងច្រក Hormuz និងព្រមានកប៉ាល់ ដែលមិនព្រមដើរតាមផ្លូវរបស់ខ្លួន
ប្រមុខការទូតជាន់ខ្ពស់អុីរ៉ង់ បានព្រមានកាលពីថ្ងៃទី២៨ ខែមិថុនា ថា រាល់ការប៉ុនប៉ងណាមួយរបស់កប៉ាល់ដឹកទំនិញ ក្នុងការបើកវាងផ្លូវនាវាចរណ៍ដែលអុីរ៉ង់កំណត់នៅច្រកសមុទ្រ Hormuz នឹង «បង្កើនភាពតានតឹង» នៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈដែលកងកម្លាំងអាមេរិក-អុីរ៉ង់ កំពុងវាយប្រហារគ្នាទៅវិញទៅមក នៅលើផ្លូវទឹកដ៏សំខាន់មួយនេះ។

យោងតាមភ្នាក់ងារ AFP, រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក Abbas Araghchi បានប្រកាសថា៖« រាល់ការប៉ុនប៉ងណាមួយក្នុងការបង្កើតការរៀបចំថ្មី ឬដាច់ដោយឡែកពីគ្នា ធៀបនឹងអ្វីដែលកំពុងអនុវត្តដោយសាធារណរដ្ឋឥស្លាមអុីរ៉ង់ នឹងនាំទៅរកស្ថានភាពកាន់តែស្មុគស្មាញ រួមទាំងការពន្យារពេលក្នុងការបើកច្រក Hormuz ឡើងវិញ មានតែបង្កើនភាពតានតឹងតែប៉ុណ្ណោះ»។
លោក ក៏គូសបញ្ចាក់បន្ថែមថា «ខ្ញុំសូមជំរុញឲ្យគ្រប់ភាគី គោរពតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ហើយមិនត្រូវបណ្តោយឲ្យអនុស្សរណៈនេះ ងាកចេញពីគន្លងរបស់វាឡើយ»។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា, រដ្ឋមន្ត្រីការបរទេសអុីរ៉ាក់ លោក Fuad Hussein បានប្រាប់សមភាគីអុីរ៉ង់ លោក Araghchi ថា វាមានសារៈសំខាន់ណាស់ក្នុងការបើកច្រកសមុទ្រឡើងវិញ និងលើកលែងការបិទខ្ទប់ផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកអាមេរិកមកលើអុីរ៉ង់។ លោក បានបន្ថែមថា អុីរ៉ាក់មិនគាំទ្រការពង្រីកទំហំនៃសង្គ្រាមទៅលើបណ្តាប្រទេសឈូងសមុទ្រឡើយ ហើយក៏មិនគាំទ្រការវាយប្រហារលើប្រទេសអុីរ៉ង់ដូចគ្នា។
ទោះជាយ៉ាងណា កងឆ្មាំបដិវត្តន៍ឥស្លាមអុីរ៉ង់ (IRGC) បានប្រកាសនៅថ្ងៃអាទិត្យថា ពួកគេកំពុងចាត់វិធានការ ដើម្បីគ្រប់គ្រងចរាចរណ៍នៅច្រកសមុទ្រ ដែលនៅក្នុងពេលសន្តិភាព ផ្លូវទឹកនេះគឺជាកន្លែងឆ្លងកាត់នៃប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែលមួយភាគប្រាំនៃពិភពលោក។ ក្រុម IRGC បានព្រមានថា នាវាទាំងឡាយណាដែលរំលោភបំពាន នឹងត្រូវដោះស្រាយយ៉ាងម៉ឺងម៉ាត់ជាងមុន។
លោក Mohammad Mokhber ទីប្រឹក្សាមេដឹកនាំកំពូលរបស់អុីរ៉ង់ បានសរសេរនៅលើបណ្តាញសង្គម X ថា ដរាបណាអុីរ៉ង់នៅតែគ្រប់គ្រងច្រកសមុទ្រនេះ «ក្តីស្រមៃចង់ធ្វើអនុត្តរភាពរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់ នឹងមិនអាចសម្រេចឡើយ»។
យ៉ាងណាមិញ ការវាយប្រហារសងសឹកគ្នាទៅវិញទៅមកនេះ បានសង្កត់ធ្ងន់ឲ្យឃើញពីភាពមិនច្បាស់លាស់នៃកិច្ចព្រមព្រៀងមួយ ដែលសម្របសម្រួលដោយប៉ាគីស្ថាន និងប្រទេសកាតា សំដៅបញ្ចប់សង្គ្រាមបង្កឡើងដោយអាមេរិក និងអុីស្រាអែល កាលពីខែកុម្ភៈ ដែលសង្គ្រាមនោះបានរំខានដល់ការដឹកជញ្ជូនតាមកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ និងធ្វើឲ្យទីផ្សារថាមពលសកលមានការរង្គោះរង្គើ។
ទីក្រុងតេហេរ៉ង់ នៅតែបន្តប្រកាន់ជំហររឹងត្អឹងក្នុងការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់មួយនេះ ពោលគឺជាសិទ្ធិគ្រប់គ្រងមួយដែលខ្លួនមិនធ្លាប់មានទាល់តែសោះមុនពេលសង្គ្រាមផ្ទុះឡើង។ នាពេលបច្ចុប្បន្ននេះ អុីរ៉ង់បានបង្ខំឲ្យកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រនេះ ត្រូវតែធ្វើដំណើរតាមច្រកផ្លូវកៀកនឹងឆ្នេរសមុទ្ររបស់ខ្លួន ទោះបីជាក្នុងសប្តាហ៍នេះ មានកប៉ាល់រាប់សិបគ្រឿងបានបើកបរនៅខាងផ្នែកម្ខាងទៀតនៃផ្លូវទឹក ដោយសារតែពួកគេចង់ធ្វើដំណើរតាមបណ្តោយឆ្នេរសមុទ្រអូម៉ង់ក៏ដោយ។
គួរបញ្ជាក់ដែរថា នៅក្នុងខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ដែលបានព្រមព្រៀងគ្នានៅក្នុងខែនេះ ក្នុងគោលបំណងបញ្ចប់សង្គ្រាមជាស្ថាពរ អុីរ៉ង់បានយល់ព្រមលើ ការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់នាវាពាណិជ្ជកម្មដោយមិនគិតថ្លៃ ក្នុងរយៈពេលតែ ៦០ ថ្ងៃប៉ុណ្ណោះ ពីតំបន់ឈូងសមុទ្រទៅកាន់សមុទ្រអូម៉ង់ និងច្រាសមកវិញ នៅក្នុងច្រកសមុទ្រនេះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក JD Vance ថា អំពើហិង្សាត្រូវតបតដោយហិង្សា ក្រោយ អាមេរិកវាយប្រហារលើអុីរ៉ង់ជាថ្មី
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


