សន្តិសុខសង្គម
ឃាត់ខ្លួនក្មេងទំនើង ១៥ នាក់ ក្រោយវាយតប់គ្នាយ៉ាងអនាធិបតេយ្យ
ក្មេងទំនើង ០២ ក្រុម ដោយម្ខាងមានគ្នា ០៩ នាក់ និងម្ខាងទៀតមានគ្នា ០៦ នាក់ ប្រដាប់ទៅដោយដុំថ្ម ដំបង កាំបិត បានវាយតប់កាប់គ្នាតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ នៅផ្លូវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្មេងទំនើង ០១ ក្រុម មានគ្នា ០៦ នាក់ កំពុងអង្គុយជុំគ្នាហូបប្រហិតចៀន។ បន្ទាប់មក ស្រាប់តែមានក្មេងទំនើង ០១ ក្រុមទៀត មានគ្នា ០៩ នាក់ ដើរមកសំដៅភាគីម្ខាងទៀត ប្រដាប់ដោយដុំថ្ម កាំបិត។
ប្រភពដដែលបានបន្តថា បន្ទាប់មកភាគីទាំងសងខាងក៏បានទាស់ពាក្យសម្ដីគ្នារហូតឈានទៅដល់ហិង្សាវាយតប់កាប់គ្នាទៅវិញទៅមក តែមិនមានមនុស្សរបួសនោះទេ គ្រាន់តែខូចខាតម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM 3397។ ភ្លាមៗ នោះ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងល្បាត ក៏បង្ក្រាបឃាត់ខ្លួនបានភ្លាមៗតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំយកទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខា

-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៧ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


