ចរាចរណ៍
ម៉ូតូ ៣ គ្រឿង បុកគ្នា រងរបួសធ្ងន់-ស្រាល ៥ នាក់
ម៉ូតូចំនួន ៣ គ្រឿង បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស ៥ នាក់ រងរបួសធ្ងន់ និងស្រាល ត្រូវបានក្រុមសង្គ្រោះអង្គភាព ៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ២០ នាទីព្រឹក ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ នៅតាមផ្លូវជាតិលេខ ៣ មុខស្ថានីយប្រេងឥន្ធនៈសមប្រាថ្នា ភូមិព្រៃព្រីងត្បូង ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ១ គ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ 1S-0874 ជិះគ្នា ៣ នាក់ បើកបរដោយបុរសម្នាក់ ដឹកកូន និងចៅ ធ្វើដំណើរស្របគ្នាជាមួយម៉ូតូ ១ គ្រឿងទៀត ម៉ាក Ginio ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KC-4161 ជិះម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ម៉ូតូទាំង ២ គ្រឿង បានបត់ឆ្វេងត្រឡប់ក្រោយ ស្របពេលនោះមានម៉ូតូ ១ គ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ១ គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1KR-6170 បើកបរដោយសិស្សសាលាម្នាក់ ក្នុងល្បឿនលឿនទៅដល់បុកពេញទំហឹង បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខកំពង់ស្ពឺ 1S-0874 រងរបួសបាក់ជើងលៀនឆ្អឹងចេញក្រៅ កូនស្រីរលាត់មុខមាត់ និងចៅប្រុសរលាត់ដៃជើង។
ប្រភពខាងលើបានឲ្យដឹងទៀតថា ចំពោះអ្នកជិះម៉ូតូម៉ាក Ginio និងសិស្សសាលាដែលជាអ្នកជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1KR-6170 រងរបួសស្រាលប៉ុណ្ណោះ បន្ទាប់មកអ្នករបួសធ្ងន់ត្រូវបានក្រុមសង្គ្រោះអង្គភាព ៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី ៣ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការវាស់វែង និងនាំយកម៉ូតូទាំង ៣ គ្រឿង រក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ សំណាង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


