ព័ត៌មានអន្ដរជាតិ
វៀតណាមវ៉ាដាច់ថៃ និងនាំមុខគេ លើទិន្នផលដាំដុះអំពៅសម្រាប់ឧស្សាហកម្មស្ករស
សមាគមអំពៅ និងស្ករសវៀតណាម (VSSA) បានឱ្យដឹងថា ឧស្សាហកម្មស្ករសវៀតណាមបាននាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍លើទិន្នផលដាំដុះអំពៅជាលើកដំបូង ដោយវ៉ាដាច់គូប្រជែងធំៗរួមមានថៃ និងឥណ្ឌូណេស៊ីជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

VSSA បាននិយាយថា ឧស្សាហកម្មស្ករសមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារការលើកកម្ពស់យន្តការក្នុងផលិតកម្មដូចជា ការរៀបចំដី ការប្រមូលផល ការបាញ់ថ្នាំសម្លាប់សត្វល្អិត ការប្រើបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្ម ៤.០ សម្រាប់កសិកម្ម រួមជាមួយនឹងការអនុវត្តវិធានការការពារពាណិជ្ជកម្មជាដើម។
សមាគមបានគូសបញ្ជាក់ថា ទិន្នផលស្ករសរបស់វៀតណាមសម្រាប់ឆ្នាំដាំដុះ ២០២៣-២៤ សម្រេចបានប្រមាណ ៦,៧៩ តោន/ហិចតា ដែលចំនួននេះខ្ពស់ជាងប្រទេសផលិតស្ករអំពៅសំខាន់ៗក្នុងតំបន់ផ្សេងៗទៀត ដូចជាថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន ជាដើម។

ទាក់ទងនឹងពូជអំពៅ វិទ្យាស្ថានស្រាវជ្រាវអំពៅវៀតណាមបានដាក់ចេញនូវពូជថ្មីចំនួន ២៣ ដែលក្នុងនោះរួមមានទាំងអំពៅបង្កាត់ពូជវៀតណាមចំនួន ១២ និងពូជនាំចូលចំនួន ៨ ដែលកំពុងដាំដុះជាការសាកល្បងនៅទូទាំងតំបន់អេកូឡូស៊ីផ្សេងៗគ្នា។
ការបង្កាត់ពូជថ្មីៗទាំងនេះ បានធ្វើឱ្យផលិតកម្មស្ករសទូទាំងប្រទេសកើនឡើង ៤ ឆ្នាំជាប់ៗគ្នា ដោយទិន្នផលអំពៅកើនឡើង ១៦៦ ភាគរយ និងផលិតកម្មស្ករសកើនឡើង ១៦១ ភាគរយ។
ជាមួយគ្នានោះ តម្លៃអំពៅទិញពីកសិករ បានកើនឡើងជាបន្តបន្ទាប់ ពោលគឺកើនឡើង ១៥២ ភាគរយ បើធៀបនឹងឆ្នាំដាំដុះ ២០១៩-២០២០។ បច្ចុប្បន្ននេះ អំពៅវៀតណាមមានតម្លៃចន្លោះពី ៤៨-៥២ ដុល្លារ/តោន ដែលប្រហាក់ប្រហែលនឹងតម្លៃអំពៅនៅប្រទេសក្នុងតំបន់ផ្សេងៗទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


