សេដ្ឋកិច្ច
ផលិតផលសក្ដានុពល ៣ មុខរបស់កម្ពុជា នឹងនាំចូលទីផ្សារបោះដុំអឺរ៉ុប
អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត ដែលជាកសិផលមានសក្ដានុពលរបស់កម្ពុជា នឹងនាំចូលទៅទីផ្សារបោះដុំអឺរ៉ុប។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យអ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និងលោក Laurent STAUCH នាយកប្រតិបត្តិនៃក្រុមហ៊ុន Overenden/Smarteden ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពីការលើកកម្ពស់ការនាំចេញផលិតផលកសិកម្មខ្មែរទៅកាន់ទីផ្សារអឺរ៉ុប។
ក្នុងឱកាសនោះលោកស្រី ក៏បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និងក្រុមហ៊ុន Overenden/Smarteden លើផលិតផលកសិកម្មចំនួន ៣មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


