ព័ត៌មានអន្ដរជាតិ
ស្ត្រីមានផ្ទៃពោះដែលឆ្លងកូវីដមិនមានហានិភ័យខ្ពស់រលូតកូនឡើយ
ការសិក្សាមួយបានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលឆ្លងជំងឺកូវីដ ១៩ គឺមិនងាយនឹងរលូតកូន ស្លាប់កូនក្នុងពោះ ឬសម្រាលកូនមានទម្ងន់ស្រាលនោះទេ ។

ការស្រាវជ្រាវបានរាប់បញ្ចូលស្ត្រីមានផ្ទៃពោះចំនួន ៤,០០៤ នាក់នៅក្នុងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយបានរកឃើញថា ជំងឺកូវីដ ១៩ មិនបានបង្កើនហានិភ័យនៃការមានផ្ទៃពោះខុសប្រក្រតីនោះទេ ។
ដំបូន្មានសម្រាប់ម្តាយដែលត្រូវធ្វើក្នុងពេលមានជំងឺរាតត្បាតត្រូវបានប្រុងប្រយ័ត្នចំពោះការឆ្លង ហើយសេវាសុខភាពជាតិអង់គ្លេស (NHS) បានដាក់ស្ត្រីមានផ្ទៃពោះនៅក្នុងក្រុមដែលងាយរងគ្រោះខាងព្យាបាល ។ ប៉ុន្តែមានការខ្វះភ័ស្តុតាងដែលមានគុណភាពដើម្បីបញ្ជាក់ថាតើពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់បន្ថែមដោយជំងឺកូវីដ ១៩ ឬក៏យ៉ាងណា ។

ការសិក្សាបន្ថែមថា កុមារហាក់ដូចជាមិនសូវជាឆ្លងវីរុសនេះនោះទេ លុះត្រាតែពួកគេមានបញ្ហាសុខភាពធ្ងន់ធ្ងររួចទៅហើយ ។
ចំណែកការសិក្សាដោយមហាវិទ្យាល័យ Imperial College London បង្ហាញពីភាពដូចគ្នាចំពោះទារកមិនទាន់កើត និងទារកទើបនឹងកើត ។ មិនមានទារកស្លាប់ដោយជំងឺកូវីដ ១៩ ក្នុងការសិក្សានោះទេ ហើយមានតែប្រមាណ ១០ ភាគរយប៉ុណ្ណោះដែលត្រូវបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីកើត ។

ទោះបីជាស្ត្រីងាយនឹងស្លាប់ប្រសិនបើពួកគេឆ្លងជំងឺកូវីដ ១៩ ជាងអ្នកដែលមិនឆ្លងក៏ដោយក៏ហានិភ័យនេះគឺដូចគ្នាចំពោះស្ត្រីដែលមិនមានផ្ទៃពោះដោយបង្ហាញថា កូនរបស់ពួកគេមិនមែនជាកត្តានេះនោះទេ ។
អ្នកស្រាវជ្រាវបានរកឃើញថា ការសម្រាលកូនមិនគ្រប់ខែទំនងជាកើតមានចំពោះស្ត្រីដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Mail
ចុចអាន ៖ អត្រាឆ្លងជំងឺកូវីដ ១៩ ចំពោះស្ត្រីមានផ្ទៃពោះខ្ពស់ជាងមនុស្សធម្មតា
ចុចអាន ៖ ក្រុមហ៊ុន Pfizer-BioNTech ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើកដំបូងលើស្ត្រីមានផ្ទៃពោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


