សុខភាព
តើស្ត្រីមានផ្ទៃពោះ គួរធ្វើដំណើរផ្លូវឆ្ងាយដែរ ឬទេ?
តាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត អំឡុងពេលមានផ្ទៃពោះ មិនមែនជាពេលវេលាដ៏ល្អសម្រាប់ស្រ្តីធ្វើដំណើរឆ្ងាយឡើយ។ ស្ត្រីមានផ្ទៃពោះ គួរជៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗនៅអំឡុងពេលធ្វើដំណើរ ឬនៅតំបន់ដែលគ្មានមន្ទីរពេទ្យ។

ប្រភពដដែល បានបញ្ជាក់ថា ការធ្វើដំណើរផ្លូវឆ្ងាយ ត្រូវហាមឃាត់ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលដែលស្ត្រីមានផ្ទៃពោះកូនភ្លោះ ប្រវត្តិរលូតកូន មានរោគសញ្ញាគម្រាមកើតមិនគ្រប់ខែ ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។ កន្លែងដែលស្ត្រីមានផ្ទៃពោះមិនគួរធ្វើដំណើរទៅ គឺក្នុងតំបន់ពុំមានកន្លែងសម្រាកពេទ្យ តំបន់ដែលមានជំងឺគ្រុនចាញ់ ជំងឺហ្ស៊ីកា គ្រុនឈាម និងជំងឺឆ្លង។
ដោយឡែក ក្នុងពេលធ្វើដំណើរស្ត្រីមានផ្ទៃពោះ ត្រូវយកទៅជាមួយនូវប្រដាប់ស្ទង់កម្តៅ ថ្នាំ Paracétamol និងប្រដាប់វាស់ឈាម។ ក្នុងករណីចាំបាច់ត្រូវធ្វើដំណើរតាមយន្តហោះ ស្ត្រីអាចធ្វើដំណើរតាមយន្តហោះ (ចំពោះការហោះហើររយៈពេលខ្លី) បានរហូតកូនក្នុងផ្ទៃអាយុ ៧ខែ ឬ ៨ខែ ដោយមានសំបុត្រពេទ្យបញ្ជាក់ពីការប៉ាន់ស្មានថ្ងៃសម្រាល។ ការធ្វើដំណើរតាមយន្តហោះត្រូវហាមឃាត់ក្នុងរយៈពេលខែចុងក្រោយ និង៧ថ្ងៃ ក្រោយសម្រាល។

ប្រសិនបើមានបញ្ហាកើតឡើង បន្ទាប់ពីការធ្វើដំណើរ សូមប្រញាប់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើការពិគ្រោះ និងពិនិត្យឱ្យបានច្បាស់លាស់ ជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងចំពោះម្តាយ និងកូននៅក្នុងផ្ទៃ៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


