ព័ត៌មានជាតិ
៦ ខែ ឆ្នាំនេះ រដ្ឋ ចំណាយថវិកាជាង ១៣ លានដុល្លារ ជូនសមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ
នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណជាង ១៣ លានដុល្លារ ជូនដល់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ឱ្យកាន់តែប្រសើរ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២ កក្កដា នេះថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ នេះ មានស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលសរុបចំនួន ៨៣ ៤៣០ នាក់ កូនចំនួន ១២៨ ៧៣៣ នាក់ ដោយចំណាយថវិកាអស់ប្រមាណជា ៥៣ ពាន់ ៨៨០ លានរៀល ស្មើប្រមាណជា ១៣,៤៧ លានដុល្លារ។

លោកបណ្ឌិត បានបន្តថា ប៉ុន្តែបើគិតចាប់តាំងពីកម្មវិធីនេះបានអនុវត្តនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ គិតមកដល់ឆមាសទី ១ ឆ្នាំ ២០២៥ នេះ មានស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួន ៦៥៧ ៣១៩ នាក់ កូនចំនួន ៦៩០ ៧៩៣ នាក់ ដោយចំណាយថវិកាអស់ប្រមាណជា ៣៥០ ពាន់ ៤៤៧ លានរៀល ស្មើនឹងប្រមាណ ៨៧,៦ លានដុល្លារ។

លោកបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាល បានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ទាំងមុនសម្រាល ពេលសម្រាល និងក្រោយសម្រាល ក្នុងនោះ មុនពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះ ៣ ទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។

លោកបណ្ឌិត បានបន្តឱ្យដឹងទៀតថា ក្រោយពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។


លោកបណ្ឌិត បានបញ្ជាក់ថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃរហូតដល់កូនមានអាយុ ២ ឆ្នាំ៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


