Connect with us

ព័ត៌មានជាតិ

មន្ត្រីនគរបាលខេត្តព្រៃវែង ជួយសង្គ្រោះស្ត្រីម្នាក់សម្រាលកូនតាមផ្លូវ នៅគល់ស្ពានអ្នកលឿងបានជោគជ័យ

បានផុស

នៅ

នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង បានខិតខំជួយសង្គ្រោះស្ត្រីម្នាក់ដែលសម្រាលកូននៅតាមផ្លូវ ត្រង់ចំណុចគល់ស្ពានអ្នកលឿង ដោយទទួលបានជោគជ័យ មានសុវត្ថិភាព ទាំងម្តាយ និងកូន។ នេះបើតាមទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែមេសា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពដដែលបានឱ្យដឹងថា ក្រុមមន្ត្រីនគរបាល បានជួយសង្គ្រោះដល់ស្ត្រីមានផ្ទៃពោះឆ្លងទន្លេតាមផ្លូវបានទារកចំនួន ១នាក់ ភេទប្រុស នៅវេលាម៉ោង៤ និង៤៥នាទីរសៀល នៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង ដោយក្រុមមន្ត្រីនគរបាល បានយករថយន្តសុឺរ៉ែនរបស់អធិការដ្ឋាន ដឹកនាំ និងជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកអ្នកលឿង ដោយសុវត្ថិភាពទាំងម្ដាយ និងកូនបានទាន់ពេលវេលា។

ស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ស្ត្រីដែលមានផ្ទៃពោះឆ្លងទន្លេនៅត្រង់ចំណុចគល់ស្ពានអ្នកលឿងនោះ មានឈ្មោះថា ឌី ចន្ធូ អាយុ២៨ឆ្នាំ មានមុខរបរជាមេផ្ទះ ប្ដីឈ្មោះ ហឿន រ៉ាវី អាយុ ៣៤ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៨ នាទីutes មុន

រង្វាន់​រថយន្ត​១​គ្រឿង ម៉ូតូ៣​គ្រឿង​កំពុង​រង់ចាំ​ម្ចាស់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​សម្តេច​តេជោ

សន្តិសុខសង្គម១៤ នាទីutes មុន

ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រមានការថមថយច្រើន ក្រោយរបាំងចែកទ្រូងផ្លូវត្រូវបានដាក់រួចរាល់

កីឡា២២ នាទីutes មុន

លោក Amorim ថា ចាញ់ Chelsea យប់មិញ នឹងអាចជួយលោករឿងមួយនៅវគ្គផ្តាច់ព្រ័ត្រ UEL

ព័ត៌មានជាតិ២៩ នាទីutes មុន

សម្ដេចធិបតី ថា កំពង់ឆ្នាំងជាខេត្តគោលដៅថ្មីនៃបណ្ដុំរោងចក្រ ខណៈកំពុងខ្វះកម្លាំងពលកម្ម

សន្តិសុខសង្គម៣០ នាទីutes មុន

ជនជាតិចិន ដែលបាញ់២គ្រាប់ព្រោះខឹងសន្តិសុខមិនអោយជក់បារីក្នុងហាង អាចប្រឈមជាប់ពន្ធគារពី៦ខែ ទៅ២ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម