សន្តិសុខសង្គម
តំណាងអយ្យការសម្រេចចោទប្រកាន់ក្រុមក្មេងទំនើង ១៨ នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
កាលពីរសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើក្រុមជនសង្ស័យទាំង ១៨ នាក់ ខាងលើ និងបក្ខពួក ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមហាវិថីចោមចៅ ហៅផ្លូវវេងស្រេង ទល់មុខផ្សារខេមើល ភូមិត្រពាំងថ្លឹង ២ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។ ក្នុងនោះមានឈ្មោះ ក្រុម C.T.C, ក្រុម ៩៧ ហៅផ្ទះឡ និងក្រុមពោធិ៍ចិនតុងហ្សីន P.C.T។

សូមរំលឹកថា កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងពីរក្រុម ដោយ ០១ ក្រុម មានគ្នាជាង ១០ នាក់ ម៉ូតូ ០៥ គ្រឿង មិនចាំម៉ាក ហើយខ្លះថ្មើរជើង ជាក្រុមឈ្មោះ C.T.C និងក្រុម ៩៧ ហៅផ្ទះឡ និង ០១ ក្រុមទៀតឈ្មោះពោធិ៍ចិនតុងហ្ស៊ីន P.C.T មានគ្នាជាង ៥០ នាក់ ជិះម៉ូតូប្រហែល ៤០ គ្រឿង មិនចាំម៉ាក បានប្រើអំពើហិង្សាយកដុំថ្ម ដុំឥដ្ឋ មួកសុវត្ថិភាព ដំបងឈើ ដែកទីប កាំបិតបុ័ងតោ កាំបិតផ្គាក់ ដេញកាប់គ្នា គប់ដុំថ្មដាក់គ្នា និងដេញវាយគ្នាទៅវិញទៅមកនៅចំណុចលើផ្លូវមហាវិថីចោមចៅ ហៅផ្លូវវេងស្រេង ទល់មុខផ្សារខេមើល ស្ថិតនៅភូមិត្រពាំងថ្លឹង ២ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២ ក្រុម ចំនួន ១៨ នាក់ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្នក្រុមជនត្រូវចោទជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី៕
អត្ថបទ ៖ រដ្ឋា




-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២១ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


