ព័ត៌មានអន្ដរជាតិ
ត្រាំ គឺជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្ត ដែលឈ្នះឆ្នោតពីរអាណត្តិ ប៉ុន្តែមិនជាប់គ្នា
លោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ បានឈ្នះការបោះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ និងក្លាយជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្តដែលឈ្នះឆ្នោតពីរអាណត្តិប៉ុន្តែមិនជាប់គ្នា បន្ទាប់ពីលោក Grover Cleveland ឈ្នះបែបនេះដែរ ក្នុងឆ្នាំ១៨៩២។

តាមសេចក្តីរាយការណ៍របស់ Fox News នៅថ្ងៃពុធទី៦ខែវិច្ឆិកាឆ្នាំ២០២៤, គិតត្រឹមម៉ោង២រសៀល (ម៉ោងនៅកម្ពុជា) លោក ត្រាំ ទទួលបានអង្គបោះឆ្នោតចំនួន២៧៧ ពោលគឺលើសចំនួន២៧០ដែលត្រូវការ ខណៈអ្នកស្រី កាម៉ាឡា ហារីស នៅខាងគណបក្សប្រជាធិបតេយ្យ រកបានត្រឹម២២៦ប៉ុណ្ណោះ។
រម្លឹកទៅឆ្នាំ២០១៦ លោក ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីលើកដំបូង ក្រោយផ្តួលអតីតរដ្ឋមន្ត្រីការបរទេសអ្នកស្រី ហ៊ីលឡារី គ្លីនតុន និងប្តេជ្ញា ធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត។ យ៉ាងណា គាត់បានចាញ់ការបោះឆ្នោតអាណត្តិថ្មីក្រោមថ្វីដៃលោកប្រធានាធិបតី ចូ បៃដិន នៅឆ្នាំ២០២០ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ វាយលុកពិភពលោក។

ទីបំផុត លោក ត្រាំ បានប្រកាសឈរឈ្មោះបោះឆ្នោតប្រធានាធិបតីសាជាថ្មីនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២ ពោលគឺត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី២នេះ លោក ត្រាំ បានវាយប្រហារខ្លាំងទៅលើរដ្ឋបាលរបស់លោកបៃដិននិងអ្នកស្រីហារីស ហើយចង្អុលចំៗ ទៅលើគោលនយោបាយដ៏អន់ខ្សោយ ដែលជាហេតុផលនៅពីក្រោយធ្វើឲ្យអតិផរណាហក់ឡើង និងវិបត្តិព្រំដែនអាមេរិកកាន់តែអាក្រក់ទៅៗ។
ពិភពលោក កំពុងរង់ចាំមើលថាតើ ការដឹកនាំរបស់លោក ត្រាំ សម្រាប់អាណត្តិទី២នេះ នឹងមានអ្វីកើតឡើងខ្លះ ហើយអាចជួយសហរដ្ឋអាមេរិកបានដល់កម្រិតណា។ គេក៏កំពុងរង់ចាំមើលផងដែរថាតើលោក ត្រាំ នឹងមានវិធីសាស្រ្តអ្វីដើម្បីកាត់បន្ថយការឡើងកម្តៅនៃជម្លោះសកលលោក ជាពិសេសលោកធ្លាប់អះអាងថា នឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាថ្មីសម្រាប់គ្រងដំណែងប្រធានាធិបតីអាមេរិកទី៤៧
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


