ជីវិតកម្សាន្ដ
សមាជិកគ្រួសារស្លាប់ចោលអស់ នាយ វ៉ាង ដេត ចង់គិតខ្លីម្តងៗ
តារាកំប្លែងស្នងតំណែងពីឪពុកនាយ វ៉ាង ដេត គឺជាកូនប្រុសតែមួយរួមដំណក់ឈាមរបស់តារាកំប្លែងជើងចាស់ នាយ វ៉ាងដឺ ខណៈដែលបច្ចុប្បន្នតារាវ័យក្មេងរូបនេះកំពុងតែសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះលើវិស័យកំប្លែងដើម្បីដើរតាមគន្លងរបស់ឪពុក និងជីតារបស់លោក។

ស្របពេលដែលអាជីពកំប្លែងកាន់តែមានការគាំទ្រពីទស្សនិកជន និងដោយមានសំនួរមួយចំនួនពាក់ព័ន្ធរឿងគ្រួសារដែលបានបាត់បង់ឪពុក-ម្តាយ និងប្អូនស្រី តារាកំប្លែង នាយ វ៉ាងដេត បានបញ្ជាក់ឲ្យដឹងពីអារម្មណ៍របស់ខ្លួនក្រោយបាត់បង់មនុស្សសំខាន់ៗក្នុងគ្រួសារថា បន្ទាប់ពីសមាជិកគ្រួសារត្រូវស្លាប់អស់ពេលខ្លះនាយចង់គិតខ្លីម្តងៗដែរ ប៉ុន្តែទោះយ៉ាងខ្លួននៅតែតស៊ូដើរទៅមុខ។
តាមរយៈនេះដែរក៏មានការលើកទឹកចិត្តពីសំណាក់ទស្សនិកជន និងអ្នកគាំទ្រឲ្យតារាកំប្លែងនាយ វ៉ាង ដេត ខិតខំបន្តទៀត និងត្រូវតស៊ូ ខណៈបច្ចុប្បន្នកំពុងមានការផ្តល់កំលាំងចិត្តពីអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនី ក្នុងអាជីពសិល្បៈកំប្លែង។ គិតមកដល់ពេល នេះ នាយ វ៉ាង ដេត បានបង្ហាញវត្តមានសម្តែងប្រមាណជិត ២០រឿងហើយ។

នាយ វ៉ាង ដេត គឺជាកូនរបស់តារាកំប្លែងស្ងួតនាយ វ៉ាង ដឺ បច្ចុប្បន្នលោកកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន ទៅលើការសម្តែងរបស់លោក ខណៈពេលការសម្តែងបែបកំប្លែងរបស់លោកក៏កាន់ តែជិតដូចឪពុករបស់លោក។ វ៉ាងដេត ធ្លាប់បង្ហាញឆន្ទៈចង់ក្លាយជាតារាកំប្លែងល្បីល្បាញដូចឪពុករបស់ខ្លួន។

ជាការកត់សម្គាល់ បន្ទាប់ពីបង្ហាញវត្តមានត្រឹមរយៈពេលខ្លីនាយ វ៉ាង ដេត អាចឆក់យកចិត្តអ្នកទស្សនារាប់ម៉ឺននាក់តាមរយៈការសម្តែងឈុតកំប្លែងខ្លីៗបង្ហោះតាមបណ្តាញសង្គម ខណៈបច្ចុប្បន្នតារាកំប្លែងរូបនេះ បានព្យាយាមហាត់ពុតលុតដុំ ពីរបៀបការសម្តែងឲ្យដូចទៅនឹងឪពុករបស់ខ្លួន៕
អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


