Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន សម្រេចលុប​អាជ្ញាប័ណ្ណសារព័ត៌មានអន​ឡាញ​ចំនួនពីរ​

បានផុស

នៅ

ក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចលុប អាជ្ញាបណ្ណ សារព័ត៌មាន live-daily និង samprum-news.com ក្រោយផ្សព្វផ្សាយបំភ្នែការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ការលុបប្រកាសលេខ ០៥៨ ព .ម.ប្រក ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងព័ត៌មានដែលអនុញ្ញាត ឱ្យលោក ព្រំ សាន បើកសមាគមអ្នកព័ត៌មានហ្វេសប៊ុកកម្ពុជា ដោយសមាគមនេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃ ការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដែលជាការ បំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅ ក្រសួងព័ត៌មាន។

លុបប្រកាសលេខ២៨០ ព .ម .ប្រក ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យលោក ទេព វីរៈ បើកដំណើរអាជីវកម្មគេហទំព័រឈ្មោះ បណ្តាញផ្សព្វផ្សាយ www.live-daily.com” ដោយម្ចាស់ អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំផ្លើសពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលជាការបំពាន យ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

លុបប្រកាសលេខ ៣០២ ព .ម.ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មានដែលអនុញ្ញាត ឱ្យលោកស្រី ស៊ី សុភ័ក្ត្រ បើកដំណើរអាជីវកម្មគេហទំព័រឈ្មោះ សានព្រំព័ត៌មាន ដោយម្ចាស់ អាជ្ញាបណ្ណ ផ្សព្វផ្សាយព័ត៌មានបំផ្លើសពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម