Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីកំណត់គោលដៅ​ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្ត​អគ្គិសនី​ប្រចាំ​អាស៊ាន​

បានផុស

នៅ

អនុរដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី​ លោក Liew Chin Tong បាននិយាយថា ប្រទេសម៉ាឡេស៊ីមានសក្តានុពលដ៏សំខាន់​ដើម្បី​ក្លាយជាមជ្ឈមណ្ឌល​ប្រចាំ​តំបន់សម្រាប់ការផលិតរថយន្តអគ្គិសនី (EV) នៅក្នុងអាស៊ាន ​ជាមួយ​នឹង​​បទ​ពិសោធន៍លើ​ការ​ផលិត​រថយន្ត​​រយៈពេល​ ៤០ ឆ្នាំ​ និង​ឧស្សាហកម្ម​បន្ទះ​ឈីប​ដ៏រឹងមាំរបស់ខ្លួន។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Star។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយកាល​ពី​ថ្ងៃ​អង្គារ​ថា ​ម៉ាឡេស៊ី​មានគោលបំណងជំរុញការធ្វើសមាហរណកម្មកាន់តែច្រើនរវាងឧស្សាហកម្មរថយន្ត និងបន្ទះ​ឈីប​ ​ដោយមានគោលដៅក្លាយជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់ការរចនាបន្ទះឈីបជាពិសេសសម្រាប់វិស័យរថយន្ត។

អនុរដ្ឋមន្ត្រីដដែល​បន្ត​​យ៉ាងដូច្នេះ​ថា​៖ «​ម៉ាឡេស៊ីគឺជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍មួយ យើងគឺជាអ្នកនាំចេញផលិតផលបន្ទះ​ឈីប​​ធំជាងគេទី៦នៅក្នុងពិភពលោក។​ ទោះ​បី​មិនមានម៉ាកផលិតផលក្នុងស្រុកផ្ទាល់​ ប៉ុន្តែ​យើងដើរតួនាទីយ៉ាង​សំខាន់​​»។ ​បច្ចុប្បន្ន ម៉ាឡេស៊ី​​រួម​ចំណែក ១៣ ភាគរយ​ ​នៃ​ការធ្វើតេស្ត និងវេចខ្ចប់​បន្ទះ​ឈីប​សកល ដោយ​មាន​ក្រុមហ៊ុន​អន្តរជាតិ​ផ្សេង​ៗ​ដាក់រោងចក្រ​ផលិតកម្ម​។

ទន្ទឹមនឹងនោះ លោក Liew បាននិយាយថា ​គោលដៅ​មួយ​ទៀត​ គឺការ​កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈទូទាំង​ប្រទេស​ទាំងមូល តាមរយៈការប្រើប្រាស់​យានយន្ត​អគ្គិសនី​។

គួរ​គូស​បញ្ជាក់​ថា​ រដ្ឋាភិបាលម៉ាឡេស៊ីបានកំណត់គោលដៅ ឱ្យ​​​រថយន្ត​អគ្គិសនី រួម​ចំណែក​ប្រមាណ​ ២០ ភាគរយ​ ​នៃ​បរិមាណឧស្សាហកម្មសរុប (TIV) នៅឆ្នាំ ២០៣០, ៥០ ភាគរយ​ នៅឆ្នាំ​ ២០៤០ និង​ ៨០ ភាគរយ​ នៅឆ្នាំ​ ២០៥០៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម