ព័ត៌មានអន្ដរជាតិ
ថៃបង្កើនថ្ងៃឈប់សម្រាកជាតិ ដើម្បីជំរុញវិស័យទេសចរណ៍
គណៈរដ្ឋមន្ត្រីថៃកាលពីសប្ដាហ៍មុន បានអនុម័តលើការបន្ថែមថ្ងៃឈប់សម្រាកសាធារណៈសម្រាប់ឆ្នាំក្រោយ និងខែមករា ឆ្នាំ ២០២៦ ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចទាំងមូល។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៅសប្ដាហ៍មុនថា គណៈរដ្ឋមន្ត្រីបានអនុម័តលើសំណើសម្រាប់ការបន្ថែមថ្ងៃឈប់សម្រាក (១ ថ្ងៃនៅខែមិថុនា និង១ថ្ងៃនៅខែសីហា) នៅឆ្នាំក្រោយ និង ១ ថ្ងៃនៅខែមករា ឆ្នាំ ២០២៦។ ការបន្ថែមនេះ ធ្វើឱ្យថ្ងៃឈប់សម្រាកជាតិថៃ មានចំនួន ២១ ថ្ងៃ ក្នុងឆ្នាំ ២០២៥។
គួរគូសបញ្ជាក់ថា ថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍ បានដាក់ចេញនូវថ្ងៃឈប់សម្រាកបន្ថែមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជួយដល់ទេសចរណ៍ឱ្យស្ទុះងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ ដោយវិស័យនេះរួមចំណែកប្រមាណ ១២ ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងជិត១/៥នៃការងាររបស់ប្រទេស។

អ្នកនាំពាក្យរងរដ្ឋាភិបាល លោក Sasikan Wattanachan បាននិយាយថា ការប្រកាសថ្ងៃឈប់សម្រាកបន្ថែម ក៏ស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាលថៃ ដែលកំណត់ឆ្នាំក្រោយថាជាឆ្នាំទេសចរណ៍ និងកីឡាផងដែរ។
គួរគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ភ្ញៀវទេសចរអន្តរជាតិប្រហែល ៣០ លាននាក់ បានមកលេងប្រទេសថៃ ដែលកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបាន ៣៦,៧ លាននាក់នៅឆ្នាំនេះ។ ក្នុងឆ្នាំ ២០១៩ ថៃបានកត់ត្រាពីចំនួនភ្ញៀវទេសចរអន្តរជាតិរហូតជិតដល់ ៤០ លាននាក់ ដោយកើបប្រាក់ចំណូលប្រមាណ ៦០ ប៊ីលានដុល្លារ មុនវិស័យនេះចាប់ផ្ដើមធ្លាក់ចុះដុនដាបដោយសារតែវិបត្តិកូវីដ១៩៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


