Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តរតនគិរី បើកវេទិកាសាធារណៈស្តាប់ទុក្ខកង្វល់ និងដោះស្រាយតាមសំណូមពររបស់ពលរដ្ឋនៅក្នុងស្រុកវើនសៃ

បានផុស

នៅ

មិនខុសពីខេត្តដទៃដែរ ខេត្តរតនគិរី បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តបាហ្វាំង ស្ថិតនៅក្នុងភូមិបានហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។ វេទិកាសាធារណៈនេះ បានស្តាប់ទុក្ខរបស់ប្រជាពលរដ្ឋ និងទទួលយកសំណួមពរ និងសំណើរបស់ប្រជាពលរដ្ឋ ទៅពិនិត្យ និងដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៤នេះ ធ្វើឡើងកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមវត្តមានលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ាន់ សោភា អភិបាលរងខេត្ត តំណាងលោក  ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ ក្រៅពីនេះ ក៏មានការចូលរួមពីមន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើនទៀតមកពីបណ្តា ភូមិ ឃុំ ក្នុងស្រុកវើនសៃ ខេត្តរតនគិរី។

ការសួរដេញដោលអស់រយៈពេល១ ព្រឹកពេញនេះ ដោយឈរលើបទបញ្ជាផ្ទៃក្នុង រក្សារបៀបរៀបរយ ស្ងៀមស្ងាត់ មិនបង្កការរំខានផ្សេងៗ នៅពេលប្រារព្ធពិធី ហើយអ្នកចូលរួមទាំងអស់មានឱកាសចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ខ្លួន ដើម្បីលើកជាមតិ ឬយោបល់ និងសំណូមពរ ដោយម្នាក់បានមានពេលវេលា ៥នាទី ឬអាចសរសេរជាក្រដាស ឬកូនលិខិត។ អ្នកចូលរួមជាប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ទទួលបានឱកាសស្មើគ្នាក្នុងការបញ្ចេញមតិ។

បញ្ហាចំនួន២២ករណី ត្រូវបានប្រជាពលរដ្ឋលើកឡើងក្នុនៅងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តរតនគិរី ឆ្នាំ២០២៤ នៅស្រុកវើនសៃ។ អង្គវេទិកា បានដោះស្រាយជូន២០ករណី និង២ករណីទៀត មិនបានដោះស្រាយ។ ក្រុមប្រឹក្សាខេត្តនឹងឆ្លើយតបវិញទៅតាមស្ថានភាពជាក់ស្តែងស្របតាមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់មន្ទីរជំនាញ និងរដ្ឋបាលនីមួយៗដែលពាក់ព័ន្ធ។ យ៉ាងណាក៏ដោយ ក្រុមប្រឹក្សាខេត្តរតនគិរី បានប្រាប់ឱ្យថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក លោកមេឃុំ  ត្រូវខិតខំយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើស គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេស អនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៩ នាទីutes មុន

អាជ្ញាធរនឹងបិទការធ្វើចរាចរណ៍កំណាត់មហាវិថីព្រះនរោត្តម និងបរិវេណជុំវិញវិមាន៧មករា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា 

កីឡា៥៤ នាទីutes មុន

ក្រុម ភ្នំពេញហ្គាឡាក់​ស៊ី ព្រះសីហនុ រក​បាន៣ពិន្ទុ ខណៈ កណ្តាល ស្មើ កំពង់ស្ពឺ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានជាតិ១ ម៉ោង មុន

តម្រូវការកសិផលកសិករក្នុងខេត្តបាត់ដំបងកើនឡើង ក្រោយបិទច្រកព្រំដែន

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យទីតាំងស្តុក និងក្លាសេផ្លែឈើ ១ កន្លែង ក្រោយមានការស្នើសុំពីប្រជាពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរមីន សហការជាមួយសាកលវិទ្យាល័យអង់គ្លេស អភិវឌ្ឍដ្រូនគ្មានមនុស្សបើកគាំទ្រការបោសសម្អាតមីននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២២ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម