Connect with us

ជីវិតកម្សាន្ដ

អ៉ីវ៉ា ចាត់ទុកការផ្តល់តម្លៃលើការងារ ជាជោគជ័យ និងផ្លែផ្កាមិនអាចខ្វះបាន

បានផុស

នៅ

តារាចម្រៀងស្រីរូបស្រស់ កញ្ញា ឃីន ស្រីនាថ ឈ្មោះសិល្បៈ អ៉ីវ៉ា បច្ចុប្បន្នក្រៅពីការមមារញឹកលើអាជីពសិល្ប: តាមរយ:ការចេញច្រៀងតាមបណ្តាខេត្តនានាហើយនោះ តារាស្រីរូបនេះ ក៏មានមុខរបរផ្ទាល់ខ្លួនដោយលក់ផលិតផលតាមអនឡាញដូចអ្នកសិល្ប:ដទៃដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានៃដំណើរជោគជ័យស្របគ្នាទាំងអាជីពសិល្ប: និងជំនួញផ្ទាល់ខ្លួន តារាចម្រៀងមានដើមកំណើតមកពីដឹកដីខេត្តកំពង់ស្ពឺរូបនេះ បានបញ្ចេញទស្សន:ពាក់ព័ន្ធការងារ ដោយនាងចាត់ទុកថា ការផ្តល់តម្លៃលើការងារ គឺជាជោគជ័យនិងផ្លែផ្កាមិនអាចខ្វះបាន បើសិនយើងគិតដល់រឿងនេះ។

ស្រីស្អាត អ៉ីវ៉ា បានលើកឡើងថា ការផ្តល់តម្លៃឱ្យការងារ ស្រលាញ់ការងារ គោរពពេលវាលាការងារ និង មានវិន័យចំពោះការងារ នោះយើងក៏ទទួលបានផ្លែផ្កាពីការងារវិញដែរ។ តាមរយ:ន័យនេះ អ៉ីវ៉ា បានភ្ជាប់ខ្លឹមសារមួយដែរថា “កុំយកការងារជាសម្ពាធ ការងារជាផ្នែកមួយនៃជីវិត សកម្មភាពការងារគួរតែជាសកម្មភាពរីករាយ ព្រោះយើងប្រកួតប្រជែងជាមួយខ្លួនយើង ដុសខាត់ខ្លួនយើងឱ្យរីកចម្រើនរាល់ថ្ងៃ”។

តារាចម្រៀងរូបនេះ ក្រើនរំលឹកទៀតថា “ត្រូវចាំថា យើងមិនអាចធ្វើការងារនេះរហូតទេ ហេតុនេះទាន់មានឱកាសធ្វើ ធ្វើឲ្យអស់ពីចិត្តធ្វើឲ្យបានល្អបំផុត និងធ្វើដោយភាពរីករាយ ថ្ងៃក្រោយបើយើងឈប់ធ្វើប្តូរការងារ ឬចូលនិវត្តន៍ យើងនៅសល់ការចងចាំល្អៗ។ ស្អប់ការងារខ្លួនឯង ធ្វើឲ្យយើងធុញហើយ យើងនឹងរស់នៅជាមួយជីវិតដែលខ្វះអត្ថន័យ រង់ចាំ តែមួយថ្ងៃឲ្យកន្លងផុតទៅការធ្វើបែបនេះពិតជាខ្ជះខ្ជាយជីវិតណាស់”

សូមរំលឹកថា តារាចម្រៀងវ័យក្មេងកញ្ញា ឃីន ស្រីនាថ ហៅ អ៉ីវ៉ា គឺជាតារាកូនកាត់ចិនត្រូវបានកត់សម្គាល់ថា នាងមិនដែលឆ្លងកាត់ការកែ​សម្រស់​នោះទេ។ ចំណែកអាជីពសិល្ប:បច្ចុប្បន្ន អ៉ីវ៉ា នៅតែមានទីផ្សារមិនចាញ់រៀមច្បងនោះឡើយ។ ឯការរក្សាបានប្រជាប្រិយភាពនិងការគាំទ្រនេះ ក៏ព្រោះតែស្រីស្រស់ អ៉ីវ៉ា ជាអ្នកចម្រៀងខ្មែរមួយរូប ដែលមានសមត្ថភាពច្រៀងបានល្អ បូករួមនឹងទេពកោសល្យសិល្ប:ខ្ពស់ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម