Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចាប់បានអតីតទ័ពអង់គ្លេស ដែលស៊ីឈ្នួលប្រយុទ្ធឲ្យអ៊ុយក្រែន

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី២៥ខែវិច្ឆិកាឆ្នាំ២០២៥, រុស្ស៊ីចាប់បានជនជាតិអង់គ្លេសម្នាក់ ដែលជាទាហានស៊ីឈ្មួលចូលប្រយុទ្ធឲ្យអ៊ុយក្រែននៅតំបន់សមរភូមិ Kursk របស់រុស្ស៊ី។

(រូបថត៖ Telegram)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសម្នាក់នេះមានឈ្មោះ James Scott Rhys Anderson វ័យ២២ឆ្នាំ ធ្លាប់បម្រើការនៅក្នុងកងទ័ពអង់គ្លេសពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៣។

ក្នុងវីដេអូសួរចម្លើយដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោក Anderson សារភាពថា ដោយសារបញ្ហាហិរញ្ញវត្ថុ គាត់ក៏សម្រេចចិត្តចូលរួមជាមួយកងពលអន្តរជាតិអ៊ុយក្រែន ដែលជាអង្គភាពយោធាបង្កើតឡើងដោយអ្នកស្ម័គ្រចិត្តបរទេស បន្ទាប់ពីគាត់បាត់បង់ការងារនិងមើលព័ត៌មានអំពីសង្គ្រាមនៅអ៊ុយក្រែន។

គាត់និយាយថា មុនចូលអ៊ុយក្រែន គាត់បានហោះចេញពីទីក្រុង Luton នៃប្រទេសអង់គ្លេស ទៅទីក្រុង Krakow នៃប្រទេសប៉ូឡូញសិន រួចទើបធ្វើដំណើរតាមរថយន្តក្រុងទៅកាន់តំបន់ Medyka នៅព្រំដែនអ៊ុយក្រែន។

(រូបថត៖ BBC)

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិអង់គ្លេស បានបដិសេធធ្វើអត្ថាធិប្បាយលើការចាប់ខ្លួនអតីតទាហានរូបនេះ ខណៈក្រសួងការបរទេសនិយាយថា ខ្លួនកំពុងគាំទ្រដល់ក្រុមគ្រួសាររបស់បុរសជនជាតិអង់គ្លេស បន្ទាប់ពីមានរបាយការណ៍អំពីការឃុំខ្លួនគាត់។

សូមបញ្ជាក់ថា អ៊ុយក្រែន​បាន​បើក​ការ​វាយ​ប្រហារ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ចូល​ក្នុងតំបន់ Kursk នៅ​ថ្ងៃ​ទី ៦ ខែ​សីហា ដោយបុកឆ្ពោះ​ទៅ​មុខ​ចម្ងាយ២៩គីឡូម៉ែត្រ និង​បាន​គ្រប់​គ្រង​លើ​ទឹក​ដី​រុស្ស៊ី​ប្រមាណ ១០០០ គីឡូម៉ែត្រ​ការ៉េ។

យ៉ាងណា រុស្ស៊ីក៏បញ្ជូនទ័ពប្រហែល ៥០ ០០០ នាក់ទៅកាន់តំបន់នោះដែរ ហើយបានដណ្តើមយកទឹកដីមកវិញ ក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន៖ ទាហាន​កូរ៉េ​ខាង​ជើង ស្លាប់​៥០០​នាក់ ពេល​ក្រុង​កៀវ​ប្រើ​មីស៊ីល​អង់គ្លេស​បាញ់​រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម