ព័ត៌មានអន្ដរជាតិ
កម្ចីមិនដំណើរការថៃ ហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល ៣ ឆ្នាំ ដោយសារបញ្ហាសេដ្ឋកិច្ច
ប្រាក់កម្ចីមិនដំណើរការរបស់ធនាគារថៃនៅត្រីមាសមុន បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំ នៅពេលដែលក្រុមហ៊ុនសាជីវកម្ម និងបុគ្គលឯកជន ជួបបញ្ហាលំបាកក្នុងការសងបំណុល ទោះបីជាធនាគារកណ្ដាលថៃបានប្រកាសពីវឌ្ឍនភាពនៃកិច្ចពិភាក្សាជាមួយក្រសួងហិរញ្ញវត្ថុ លើវិធានការបន្ធូរបន្ថយក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ជំនួយការទេសាភិបាលធនាគារកណ្ដាលថៃ លោកស្រី Suwannee Jatsadasak បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា នៅត្រីមាសទី៣ កម្ចីមិនដំណើរការរបស់ធនាគារពាណិជ្ជថៃ មានចំនួន ២,៩ ភាគរយ នៃកម្ចីសរុប ពោលគឺកើនឡើងពី ២,៨៤ ភាគរយ ក្នុងត្រីមាសទី២ ដែលធ្វើឱ្យកើនឡើងបំផុតរាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ ២០២១។
កន្លងមក លោកស្រីនាយករដ្ឋមន្ត្រី ផែតងតាន ស៊ីណាវ៉ាត្រា បានសន្យាថានឹងកាត់បន្ថយកម្រិតបំណុលគ្រួសារខ្ពស់ដែលធ្វើឱ្យកម្ចីមិនដំណើរការកាន់តែអាក្រក់ទៅៗ និងបង្កការស្ទាក់ស្ទើរពីធនាគារក្នុងការផ្ដល់ឥណទានបន្ថែមទៀតដល់អ្នកខ្ចីសម្រាប់ទិញឡាន ឬផ្ទះជាដើម។ កាលពីសប្ដាហ៍មុន រដ្ឋាភិបាលថៃបានពិភាក្សាអំពីផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងតម្លៃ ១,៣ ទ្រីលានបាត លើកម្ចីទិញផ្ទះ រថយន្ត និងកម្ចីផ្ទាល់ខ្លួន ដោយអាចរួមបញ្ជូលទាំងរយៈពេលសងត្រឡប់យូរជាងមុន និងការព្យួរការប្រាក់ជាដើម។

លោកស្រី Suwannee មានថ្លែងថា៖ «យើងនៅតែត្រូវតាមដានយ៉ាងដិតដល់នូវលទ្ធភាពទូទាត់បំណុលរបស់អាជីវកម្មខ្នាតតូច និងមធ្យម និងម្ចាស់ផ្ទះដែលមានប្រាក់ចំណូលតិច ហើយការខ្ចីប្រាក់ច្រើន។ អាជីវកម្មមួយចំនួនក៏កំពុងប្រឈមមុខនឹងបញ្ហារចនាសម្ព័ន្ធ និងការប្រកួតប្រជែងទាបផងដែរ»។
គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២នៅអាស៊ីអាគ្នេយ៍ កំពុងប្រឈមមុខនឹងកម្រិតខ្ពស់នៃបំណុលគ្រួសារ ដែលជាបន្ទុកធ្វើឱ្យមនុស្សស្ទាក់ស្ទើរក្នុងការចំណាយ វិនិយោគលើអាជីវកម្មថ្មី ឬជួលបុគ្គលិកបន្ថែម។ នោះបានធ្វើឱ្យកំណើនសេដ្ឋកិច្ចថៃដើរអូសជើង បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


