ព័ត៌មានជាតិ
ជណ្ដើរឡើងចុះរួតបាកានប្រាសាទអង្គរវត្ត បានដាក់ឱ្យដំណើរការដើម្បីងាយស្រួលដល់ទេសចរ
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រោសព្រំដើម្បីរៀបចំដាក់ឱ្យដំណើរការជណ្ដើរជ្រុងអាគ្នេយ៍រួតបាកានប្រាសាទអង្គរវត្ត ដើម្បីសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរដែលទៅទស្សនាប្រាសាទអង្គរវត្ត។ នេះបើតាមការផ្សាយលើហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៧ ខែវិច្ឆិកា។

តាមប្រភពខាងលើបញ្ជាក់ថា លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរៀបចំជណ្ដើរថ្មីនេះ ធ្វើឡើងដើម្បីសម្រួលដល់ការងារឡើងចុះរបស់ភ្ញៀទេសចរ នៅរួតបាកាន ខណៈដែលជណ្ដើរបច្ចុប្បន្ននៅជ្រុងឦសាននឹងរើចេញ ដើម្បីសម្រួលដល់ការងារជួសជុលខឿនប្រាសាទ នៃរួតបាកាន។ ជណ្ដើរថ្មីនេះមានប្រវែង ១៥ម៉ែត្រ និងទទឹង២.២៥ម៉ែត្រ ដែលសាងសង់រយៈពេល៣ខែ។

បើតាមការបញ្ជាក់ពី លោក ទេស សុធីរ ការសាងសង់នេះ គឺមានភាពរឹងមាំ ដោយប្រើប្រាស់ដែក ជាគម្រោងផ្នែកខាងក្រោម និងកាំជណ្ដើរធ្វើពីឈើ។ ក្នុងនោះជណ្ដើរនេះបានសម្រិតសម្រាំង និងប្រើប្រាស់ពណ៌ឱ្យស៊ីនឹងសាច់ថ្មប្រាសាទផងដែរ។ បន្ថែមពីនេះ លោក ក៏បានសំណូមពរឱ្យភ្ញៀវទេសចរគ្រប់រូប ឡើងចុះនៅរួតបាកានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាពីសុវត្ថិភាព។

គួរបញ្ជាក់ថា ជណ្ដើរចាស់ដែលនៅជ្រុងឦសាននឹងត្រូវរើចេញ ស្របពេលដែលអាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារកូរ៉េដើម្បីបេតិកភណ្ឌ កំពុងរៀបចំគម្រោងជួសជុលខឿនបាកាន៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ