ព័ត៌មានអន្ដរជាតិ
ត្រាំតែងតាំងលោក Kash Patel ជានាយក FBI ដោយបណ្តេញនាយកចាស់មុនអាណត្តិ
ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថា លោកនឹងតែងតាំងលោក Kash Patel ជានាយក FBI ដើម្បីបង្កើតទីភ្នាក់ងារឡើងវិញ ដែលមានភារកិច្ចការពារមាតុភូមិ និងការស៊ើបអង្កេតឧក្រិដ្ឋកម្មសហព័ន្ធ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០២ខែវិច្ឆិកានេះ។

លោក Patel ដែលមានផែនការរុះរើការិយាល័យ FBI ផ្ទុយពីអ្នកដឹកនាំដ៏តឹងតែងបច្ចុប្បន្នលោក Christopher Wray គឺជាអតីតអគ្គសេនាធិការនៃរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងជាសម្ព័ន្ធមិត្តដ៏ខ្ជាប់ខ្ជួនរបស់ លោក ត្រាំ។
ក្នុងការជ្រើសរើសលោក Patel កាលពីល្ងាចថ្ងៃសៅរ៍របស់ប្រធានាធិបតីជាប់ឆ្នោតរបស់គណបក្សសាធារណរដ្ឋដែលនឹងចូលមកដល់ម្តងទៀត បានបង្ហាញថា លោកចង់ស្វែងរកភាពស្មោះត្រង់របស់សមាជិកព្រឹទ្ធសភាសាធារណរដ្ឋ និងឆន្ទៈរបស់ពួកគេក្នុងការប្រឆាំងនឹងគាត់។
តើមានអ្វីកើតឡើងចំពោះនាយក FBI បច្ចុប្បន្ន?
លោក Christopher Wray ត្រូវបានតែងតាំងជានាយក FBI ដោយ លោក ត្រាំ ក្នុងឆ្នាំ ២០១៧ ហើយបើតាមគោលការណ៍នៅសល់រយៈពេល៣ឆ្នាំទៀតក្នុងការកាន់តំណែងរយៈពេល១០ឆ្នាំ។
ជាធម្មតា ប្រធានាធិបតី តែងតែរក្សានាយកដែលនៅនឹងកន្លែងស្រាប់នៅពេលពួកគេចូលកាន់តំណែង ដូចដែលប្រធានាធិបតីប្រជាធិបតេយ្យ លោក ចូ បៃដិន បានធ្វើជាមួយលោក Wray។ ប៉ុន្តែទោះយ៉ាងណា នាយក FBI ទាំងអស់ត្រូវបម្រើតាមការពេញចិត្តរបស់ប្រធានាធិបតី ខណៈដែលលោក Wray ត្រូវបានតែងតាំង បន្ទាប់ពីលោក ត្រាំ បណ្តេញ លោក James Comey ដែលជាប្រធាន FBI នៅក្នុងអាណត្តិដំបូងរបស់គាត់ចេញ។
ពាក់ព័ន្ធបញញ្ហានេះទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន គឺលោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋបាល លោក បៃដិន «បានប្រកាន់ខ្ជាប់នូវបទដ្ឋានយូរអង្វែងដែលនាយក FBI បម្រើពេញមួយអាណត្តិរបស់ពួកគេ ពីព្រោះនាយក FBI គឺជាទីភ្នាក់ងារដ៏សំខាន់នៅក្នុងប្រព័ន្ធរដ្ឋាភិបាលអាមេរិក»។
ទោះយ៉ាងណាការប្រកាសរបស់លោក ត្រាំ មានន័យថាលោក Wray អាចលាលែងពីការងារ ស្របតាមបំណងប្រាថ្នាជាក់ស្តែងរបស់ត្រាំ ឬរង់ចាំការបណ្តេញចេញនៅពេលដែល ត្រាំ ចូលកាន់តំណែងក្នុងខែមករា។

គួរបញ្ជាក់ថា មិនមានការងឿងឆ្ងល់ទេ ដែលសមាជិកសភាគាំទ្រការចង់បានរបស់ ត្រាំ ចំពោះការកែលំអរ FBI ជាពិសេសបន្ទាប់ពីការស៊ើបអង្កេតរបស់សហព័ន្ធដែលបណ្តាលឱ្យមានការចោទប្រកាន់ពីរដាច់ដោយឡែកពីគ្នាប្រឆាំងនឹងប្រធានាធិបតីជាប់ទើបឆ្នោត។
ទោះយ៉ាងលោក Patel ទំនងជាប្រឈមមុខនឹងការសង្ស័យយ៉ាងខ្លាំងក្នុងអំឡុងពេលសវនាការបញ្ជាក់របស់គាត់អំពីផែនការដែលបានបញ្ជាក់របស់គាត់ដើម្បីកម្ចាត់រដ្ឋាភិបាលនៃ «អ្នកឃុបឃិត»ប្រឆាំងនឹងលោកត្រាំនិងការអះអាងរបស់គាត់ថាគាត់នឹងបិទទីស្នាក់ការកណ្តាលរបស់ FBI’s Pennsylvania Avenue នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះនិងបញ្ជូនបុគ្គលិករាប់ពាន់នាក់ដែល ធ្វើការនៅទីនោះដើម្បី «ដេញចាប់ឧក្រិដ្ឋជន» នៅទូទាំងប្រទេស។
ការប្រកាសតែងតាំងនេះក៏ស្របពេលដែលលោក ត្រាំ ប្រហែលជាចង់បានអ្នកស្មោះស្ម័គ្រដែលមានឆន្ទៈក្នុងការបន្តការសងសឹកប្រឆាំងនឹងអ្នកដែលប្រឆាំងនឹងការយល់ឃើញរបស់គាត់ ដែលអ្នកទាំងនោះយល់ថាFBI និងនាយកដ្ឋានយុត្តិធម៌គួរតែដំណើរការដោយគ្មានឥទ្ធិពលនយោបាយ និងមិនត្រូវបានផ្តល់ភារកិច្ចក្នុងលើកិច្ចការផ្ទាល់ខ្លួនរបស់ប្រធានាធិបតីឡើយ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ