ចរាចរណ៍
រថយន្ត ០២ គ្រឿង បុកគ្នា នៅផ្លូវបំបែកជាបួន រេចង្កូតបុកបង្កាន់ដៃដែកផ្ទះពលរដ្ឋរងការខូចខាត
បុរសជនជាតិចិនបើករថយន្តម៉ាក camry hybrid ជ្រុលទៅបុកនឹងរថយន្តម៉ាក toyota prius ដែលបើកដោយបុរសខ្មែរ នៅផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្តទាំង ២ គ្រឿង រេចង្កូតបុកបង្កាន់ដៃដែករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤ ចំណុចផ្លូវ ១៩៤ កែងផ្លូវ ៣៧៤ សង្កាត់ទួលស្វាយព្រៃទី ០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញប្ដីប្រពន្ធ ០២ នាក់ ដោយបុរសជាប្តីជាអ្នកបើករថយន្តម៉ាក toyota prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BT 8224 បើកធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៣ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួន ស្រាប់តែបុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក camry hybrid ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W8109 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៧៤ ទិសដៅត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលបុករថយន្ត toyota prius ចំថ្ពាល់មុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង ២ គ្រឿង រេចង្កូតបុកផ្ទប់បង្កាន់ដៃដែករបងផ្ទះប្រជាពលរដ្ឋតិចតួច និងធ្វើឲ្យរថយន្ត toyota prius រងការខូចខាតកំពិតទ្វារមុខចំហៀងខាងឆ្វេង និងវៀចកង់ ព្រមទាំងធ្វើឲ្យមនុស្សរបួសតិចតួច។ ដោយឡែកខាងរថយន្ត camry hybrid រងការខូចខាតខ្ទេចផ្នែកខាងមុខ តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្រោយកើតហេតុក៏មានតំណាងភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយខាងរថយន្ត camry hybrid សុខចិត្តចេញថ្លៃការជួសជុលទៅខាងរថយន្ត ក៏ដូចជាម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿង៕
អត្ថបទ ៖ សុខា



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


