ចរាចរណ៍
រថយន្ត ២ គ្រឿង បុកគ្នា រេចង្កូតបុកចូលហាងស៊ុប ១ កន្លែង រងការខូចខាតយ៉ាងដំណំ
រថយន្តតូយ៉ូតាព្រុស បើកលឿនខ្វះការប្រុងប្រយ័ត្ននៅផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស RX330 បណ្ដាលឲ្យ ឡិចស៊ីស រេចង្កូតជ្រុលបុកចូលហាងស៊ុប ១ កន្លែង នៅក្បែរនោះ រងការខូចខាតយ៉ាងដំណំតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចផ្លូវលេខ ៩៩ កែងផ្លូវលេខ ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស RX330 ពណ៌ផ្សែងបារី ពាក់ស្លាកលេខ ភ្នំពេញ 2AH-3768 តាមបណ្ដោយផ្លូវលេខ ៤៦៦ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួន ស្រាប់តែមានបុរសម្នាក់ទៀតបានបើករថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BV-6141 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៩៩ ទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ព្រមទាំងខ្វះការប្រុងប្រយ័ត្នដូចគ្នា ក៏ជ្រុលបុករថយន្តឡិចស៊ីសចំថ្ពាល់មុខចំហៀងខាងស្ដាំយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តឡិចស៊ីសរេចង្កូតបុកទម្លុះចូលក្នុងហាងលក់ស៊ុប យីហោ លីធីង ដែលនៅក្បែរនោះ រងការខូចខាតសម្ភារៈអស់មួយចំនួនធំ បើគិតជាទឹកប្រាក់ខ្ទង់ពាន់ដុល្លារ ព្រមទាំងធ្វើឲ្យរថយន្តខ្ទេចផែ្នកខាងមុខ តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ដោយឡែកខាងរថយន្តតូយ៉ូតាព្រុស វិញ រងការខូចខាតខ្ទេចផ្នែកខាងមុខបត់ក្បាលត្រលប់ក្រោយវិញ តែមិនមានគ្រោះថ្នាក់ដល់មនុស្សដូចគ្នា។

ក្រោយពេលកើតហេតុ ដោយសារការដោះស្រាយគ្នាមិនត្រូវ មធ្យោបាយទាំងអស់ ត្រូវសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយបន្តទៀត៕
អត្ថបទ ៖ សុខា




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៥ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ